ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីដឹកនាំអន្តរក្រសួងពិនិត្យទីតាំងកាត់ឆ្វៀលដីនៅតំបន់បឹងទន្លេសាប
ក្រុមការងារអន្តរក្រសួងដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបណីយកម្ម នៅថ្ងៃទី ១ ខែឧសភា ២០២២ នេះបានចុះត្រួតពិនិត្យដីតំបន់៣ នៅក្នុងឃុំសំរោងសែន និងឃុំផ្លូវទូក ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលយូរឆ្នាំដើម្បីស្នើសុំប្រមុខរាជរដ្ឋាភិបាលកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋលោក ជា សុផារ៉ា មានប្រសាសន៍ថា របាយការណ៍របស់អាជ្ញាធរឃុំស្រុក និងខេត្ត និងយោងតាមការពិនិត្យជាក់ស្តែងទីតាំងភូមិឋានប្រជាពលរដ្ឋនៅលើដីទួលក្នុងឃុំសំរោងសែន និងវត្តថ្នល់ឈើទាល ឃុំផ្លូវទូកពិតជាមានអាយុ៤តំណរមនុស្សជាងពីរយឆ្នាំមកហើយ និងដីស្រែចំការនៅជុំវិញមូលដ្ឋានឃុំទាំងពីរនេះ គឺប្រជាពលរដ្ឋមួយចំនួនធំបានរស់នៅនិងពិតជាបានអាស្រ័យផលប្រាកដមែន។

លោកថា ក្រោយពីក្រុមការងារអន្តរក្រសួងរួមមាន ក្រសួងដែនដី ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក ក្រសួងកសិកម្ម បានចុះមកត្រួតពិនិត្យនិងសិក្សាដោយផ្ទាល់ជាមួយអាជ្ញាធរខេត្ត និងស្រុក នៅថ្ងៃនេះ ពេលទៅដល់សាលាខេត្តកំពង់ឆ្នាំងវិញ ក្រុមការងារនិងធ្វើការត្រួតពិនិត្យដើម្បីចុះហត្ថលេខារួមគ្នា ដាក់សំណើរជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីពិនិត្យសម្រេចក្នុងផែនការកាត់ឆ្វៀលដីភូមិឋាននិងដីស្រែចម្ការការក្នុងដីតំបន់៣មួយ ចំនួនជូនប្រជាពលរដ្ឋដែលធ្លាប់កាន់កាប់លើសពី ១០ ឆ្នាំ។

ដោយឡែកនៅក្នុងឃុំផ្លូវទូក ជាឃុំរៀបចំថ្មីដែលប្រជាពលរដ្ឋបានឡើងមកពីផ្ទះបណ្តែតទឹក មករស់នៅលើគោក គឺចែកដីលំនៅដ្ឋានជូនប្រ ជាពលរដ្ឋក្នុង១គ្រួសារ ក្បាល២០ ម៉ែត្រ គុណ១០០ ម៉ែត្រ និងដីស្រែក្នុង១គ្រួសារ ២ ហិកតា។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា រឿងនេះសូមបងប្អូនប្រជាពលរដ្ឋយល់ច្បាស់ និងសូមកុំចាញ់ឃោសនាបក្សប្រឆាំងអោយសោះ ព្រោះការកាត់ឆ្វៀលដីតំបន់៣នេះ គឺមានតែសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រ ជាជនតែមួយគត់ដែលមានសិទ្ធសម្រេចកាត់ឆ្វៀលជូនប្រជាពលរដ្ឋ។
ដូច្នេះកុំភ្លេចបោះឆ្នោតជូនក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជាក្នុងពេលខាងមុខនេះ ទើបនៅក្នុងមូលដ្ឋានយើងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ការចុះសួរសុខទុក្ខនិងសំណេះសំ ណាលព្រមទាំងផ្សព្វផ្សាយអំពីការកាត់ឆ្វៀលដីចំការនិងភូមិឋាននៅក្នុងដីតំបន់ ៣ ខាងលើនេះប្រជា ពលរដ្ឋទាំងពីរឃុំពិតជាមានទឹកចិត្តសប្បាយរីករាយយ៉ាងក្រៃលែងដោយពួកគាត់បានសន្យាថា នឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ ដើម្បីឱ្យសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាបន្តការដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យបន្តទៀត៕

អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង