ព័ត៌មានជាតិ
ក្មេងស្រីចាញ់បោកមេខ្យល់ទៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ
មន្ត្រីជាន់ខ្ពស់ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ក្មេងស្រីរងគ្រោះជនជាតិខ្មែរម្នាក់ អាយុ១៤ឆ្នាំ ដែលមេខ្យល់ឆបោកទៅប្រទេសចិន ត្រូវបានជួយសង្គ្រោះដោយជោគជ័យហើយ។
លោក ឧត្តមសេនីយ៍ ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឲ្យដឹងថាជនសង្ស័យជាមេខ្យល់ឆបោកបាននាំក្មេងស្រីរងគ្រោះទៅប្រទេសចិន អស់រយៈពេល ៤ ខែមកហើយ ។

លោកថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកបានដាក់បទបញ្ជាឱ្យកម្លាំងការិយាល័យជំនាញធ្វើការស្រាវជ្រាវ និងបានរកឃើញសាច់ញាតិក្មេងរងគ្រោះមានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមការឲ្យដឹងពីបុរសជាឪពុកបានបញ្ជាក់ថា កូនស្រីរបស់គាត់មានឈ្មោះ យឿង សុដាវីន អាយុ១៤ឆ្នាំ បានចាញ់បោកមេខ្យល់មិនស្គាល់អត្តសញ្ញាណ នាំយកទៅប្រទេសចិន រយៈពេល៤ខែ មកហើយ រូបគាត់បានទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ ស្នើសុំឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ដោះស្រាយ។
លោក ឧត្ដមសេនីយ៍ឯក ជីវ ផល្លី បានបន្តថា នៅរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា បានស្រាវជ្រាវស្វែងរកឃើញកន្លែងស្នាក់នៅរបស់ក្មេងស្រីរងគ្រោះខាងលើ និងបានជួយសង្គ្រោះបញ្ជូនមកស្នាក់ការនគរបាល នៅខេត្តហឺណាន ប្រទេសចិន ដើម្បីចាត់ការបន្ត ។
លោក ឧត្ដមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ឲ្យដឹងថា មន្ត្រីជំនាញរបស់នាយកដ្ឋាន កំពុងធ្វើការទំនាក់ទំនងសម្រប សម្រួល ផ្តល់ព័ត៌មានទៅឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមការងារលេខាធិការដ្ឋាន មេគង្គឡានឆាង ដើម្បីធ្វើការបន្តជាមួយស្ថានអគ្គកុងស៊ុល ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសចិន ដើម្បីឈានដល់ការ សម្របសម្រួលជាមួយអាជ្ញាធរចិន រៀបចំបែបបទបញ្ជូនក្មេងស្រីរងគ្រោះខាងលើឲ្យវិលត្រឡប់មកកម្ពុជាវិញ។
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ