ព័ត៌មានជាតិ
គ.ជ.ប ច្រានចោលការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន
ក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន ដែលបានថ្លែងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានលើក ឡើងថា លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន បានលើកឡើងថា “…ឱ្យតែគណបក្សភ្លើងទៀន និយាយអី មានចំណុចអីហ្នឹង គឺគាត់សហការគ្នាល្អណាស់រវាងគណបក្សគាត់ ហើយនិង គ.ជ.ប ដូចជាត្រូវរូវគ្នាចិត្តមួយថ្លើមមួយតែហ្មង ប្តឹងនេះមិនចេះឈប់ មិនចេះហើយហ្មង…“។

បើតាម គ.ជ.ប ការថ្លែងបែបនេះ គឺមិនឆ្លុះបញ្ជាំងពីការពិតទេ ហើយផ្ទុយពីជំហររបស់ គ.ជ.ប ដែលប្រកាន់ខ្ជាប់គោលការណ៍ស្មើភាព និងឥតលម្អៀងជាមួយគ្រប់គណបក្សនយោបាយទោះបីគណបក្សតូច ឬធំក្តី។ គ.ជ.ប មានយន្តការដោះស្រាយបណ្តឹងជា៣ ថ្នាក់ គឺនៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ គិតត្រឹមថ្ងៃនេះ សម្រាប់ការឃោសនាបោះឆ្នោតចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ គ.ជ.ប បានទទួលបណ្តឹងសរុបចំនួន៥០ បណ្តឹង ពីតំណាងគណបក្សនយោបាយ និងប្រជាពលរដ្ឋ។
បើតាម គ.ជ.ប “កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ពុំមានករណីបើកវគ្គបំពាក់បំប៉នមន្រ្តីការិយាល័យ បោះឆ្នោតដោយគណបក្សនយោបាយណាមួយ ដូចការលើកឡើងរបស់គណបក្សភ្លើងទៀននោះទេ ដោយហេតុថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ គ.ជ.ប មិនទាន់បានជ្រើសរើស និងតែងតាំងសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ណាមួយនៅឡើយទេ។
ផ្អែកតាមប្រតិទិនការងាររបស់ គ.ជ.ប ការប្រលងជ្រើសរើសសមាសភាព គ.ក.ប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គឺត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ”។
ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ គណៈ កម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ទាំង១,៦៥២ បានធ្វើការប្រលងជ្រើសរើសមន្រ្តីការិយាល័យបោះ ឆ្នោតក្នុងមុខតំណែងជាប្រធាន អនុប្រធាន លេខាធិការ និងសមាជិកទី១ ទី២ និងទី៣ ក្នុងមួយការិយាល័យចំនួន៦នាក់ សរុបចំនួន១៤១,៦១២នាក់ សម្រាប់ការិយាល័យសរុបទូទាំងប្រទេសចំនួន២៣,៦០២ ការិយាល័យ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់