ព័ត៌មានជាតិ
រដូវប្រាំងឆ្នាំនេះមានភ្លៀងកក់ខែច្រើន នាំឲ្យកាត់បន្ថយការខ្វះខាតទឹកប្រើប្រាស់ និងបង្កបង្កើនផល
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នៅក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២២នេះ ផលប៉ះពាល់ដោយសារអាកាសធាតុនៅប្រទេសកម្ពុជា មានការថយចុះពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេល ៥ខែ ឆ្នាំ ២០២១។ បើតាមរបាយការណ៍ ស្ថានភាពអាកាសធាតុក្នុងរយៈពេលនេះ មានភាពល្អប្រសើរ ដោយកម្ពុជាទទួលរងកម្រិតកំដៅខ្សោយជាងឆ្នាំ ២០២១។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា ក្នុងរដូវប្រាំង ភ្លៀងកក់ខែកើតមានច្រើន ជាហេតុនាំឲ្យកាត់បន្ថយការប្រឈម នូវការខ្វះខាតទឹកប្រើប្រាស់ និងទឹកសម្រាប់ការបង្កបង្កើនផល ព្រមទាំងមិនសូវទទួលរងឥទ្ធិពលពីព្យុះក្នុងតំបន់។ ដូច្នេះ ផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ មានការថយ ចុះបើធៀបនឹងឆ្នាំ ២០២១។

បើតាមរបាយការណ៍ដដែល ក្នុងរយៈពេល ៥ខែ នៅឆ្នាំ ២០២២នេះ ករណីខ្យល់កន្រ្តាក់កើតឡើងចំនួន ៧៩លើក បណ្តាលឲ្យផ្ទះរលំ និងខូចខាតធ្ងន់ចំនួន ៥២៧ខ្នង ផ្ទះរបើកដំបូលចំនួន ១៧៧៧ខ្នង មនុស្សស្លាប់ ២នាក់ និងរបួស ១៦នាក់។ បន្ថែមពីនេះ រន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២២នាក់ មនុស្សរបួសចំនួន ១៧នាក់ និងងាប់គោ-ក្របីចំនួន ៥៣ក្បាល។

ដោយឡែក ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង គិតចាប់ពីខែមេសាមក មានជំនន់ទឹកភ្លៀងកម្រិតស្រាលកើតឡើងនៅតាមបណ្តាខេត្តជាបន្តបន្ទាប់។ បើតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ទឹកទន្លេមេគង្គនៅស្ថានីយ៍ជលសាស្ត្រចតុមុខ មានកម្ពស់អតិបរមា ៩.៦៥ម ទាបជាងកម្រិតប្រុងប្រយ័ត្ន ១០.៥០ម។

តែយ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវមានការត្រៀមលក្ខណៈ និងប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសក្នុងរដូវវស្សានេះ ដែលគ្រោះមហន្តរាយដោយធម្មជាតិ អាចនឹងកើតមានឡើងជាយថាហេតុ៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ