Connect with us

ព័ត៌មានជាតិ

តោះ! មក​ស្គាល់​ឈ្មោះ​វិទ្យាល័យ​មាន​នៅ​ទូទាំង​ខេត្ត​ក្រចេះ

បានផុស

នៅ

ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ខេត្ត​ក្រចេះ​មាន​គ្រឹះស្ថាន​បណ្តុះបណ្តាល​កម្រិត​មូលដ្ឋាន​ពី​បឋម​ដល់​វិទ្យាល័យ ពង្រាយ​តាម​ភូមិ​ឃុំ​ស្រុក​និង​ទីប្រជុំជន។

បើ​តាម​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ក្រចេះ ទូទាំង​ខេត្ត​ក្រចេះ​មាន​អនុវិទ្យាល័យ ៤២ កន្លែង និង​វិទ្យាល័យ ១៣ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ឡាយ បូរ៉ា ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​​ខេត្ត​ក្រចេះ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ស្រុក​ខ្លះ​មាន​វិទ្យាល័យ​ ២ និង​ស្រុក​ ៣ កន្លែង​អាស្រ័យ​តាម​ភូមិសាស្ត្រ។ ដោយឡែកនៅស្រុកឆ្លូង មានវិទ្យាល័យ​តែ​មួយកន្លែង​គឺ​វិទ្យាល័យសិលាវេទី​គាតឈន់។

វិទ្យាល័យ​នៅ​ខេត្ត​ក្រចេះ​មាន​ឈ្មោះ​ដូចជា៖

ក្រុង​ក្រចេះ

-វិទ្យាល័យ ព្រះ​មហាក្សត្រី​យានី​កុសុមៈ

-វិទ្យាល័យ ខូវ ប៊ុនស៊ុន ក្រចេះក្រុង

-វិទ្យាល័យ តេជោ ហ៊ុន សែន ក្រចេះក្រុង

ស្រុក​ឆ្លូង

-វិទ្យាល័យ សិលាវេទី​គាតឈន់

ស្រុក​ព្រែកប្រសព្វ

-វិទ្យាល័យ ព្រែក​ប្រសព្វ

-វិទ្យាល័យ ចំបក់

-វិទ្យាល័យ ជ្រោយ​បន្ទាយ

ស្រុក​សំបូរ

-វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ

-វិទ្យាល័យ សណ្តាន់

ស្រុក​ស្នួល

-វិទ្យាល័យ ហ៊ុន សែន ស្នួល

-វិទ្យាល័យ ស្វាយ​ជ្រះ

ស្រុក​ចិត្របុរី

-វិទ្យាល័យ ហ៊ុន សែន កន្ទួត

-វិទ្យាល័យ ថ្មគ្រែ

ក្រៅពីមានថ្នាក់​អប់រំមូលដ្ឋាន ខេត្ត​ក្រចេះ​ក៏​មាន​សាកលវិទ្យាល័យ​រដ្ឋ​ដ៏​ធំ​មួយ សម្រាប់​​​បណ្តុះ​បណ្តាល​​ថ្នាក់​ឧត្តម​សិក្សា​ដល់​ពលរដ្ឋ​​ក្នុង​ខេត្ត។ សាកលវិទ្យាល័យ​ក្រចេះ ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋទី១​ នៅ​ខេត្ត​ក្រចេះ។ សាកល​វិទ្យាល័យ​នេះ ​ផ្តោតសំខាន់ទៅលើ​ការបណ្តុះបណ្តាលធនធានមនុស្ស លើមុខវិជ្ជាជំនាញឯកទេសកសិកម្មរួមមាន​ដូចជា ជំនាញដាំដុះ, ជំនាញបសុសត្វ, ជំនាញកែច្នៃកសិ-ឧស្សាហកម្ម, ជំនាញវារីវប្បកម្ម និងទេពកោសល្យជនបទ​ជាដើម៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប

ព័ត៌មានជាតិ៣៦ នាទីutes មុន

ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង៨៣%

ព័ត៌មានជាតិ៤៩ នាទីutes មុន

តើទណ្ឌិត សម រង្ស៊ី ហ៊ានសុំជំនួយពីលោក ដូណាល់ ត្រាំ ដែរទេ ខណៈកន្លងមកធ្លាប់រិះគន់ត្រាំឥតសំចៃមាត់?

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ដឹកនាំក្រសួងការងារ នឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមបណ្តាខេត្ត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​បំផ្ទុះគ្រាប់បែកក្នុងឡានសម្លាប់​មនុស្ស​១៥នាក់ នៅ​ភាគខាងជើងស៊ីរី

Sokha Hotels

ព័ត៌មានពេញនិយម