ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ចប្រកាសថា រាជរដ្ឋាភិបាលនៅតែបន្តឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដដែល
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសរៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅតែបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម ២ឆ្នាំ រួមនឹងកម្មវិធីជំនួយសង្គមផ្សេងៗទៀតដដែល គ្មានការបញ្ឈប់ដូចពាក្យចាមអារ៉ាមនោះឡើយ។
ជាក់ស្ដែងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ទើបតែអនុវត្តកម្មវិធីឧបត្ថម្ភសាច់របស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីជំនួយសង្គមផ្សេងៗទៀតដដែលយ៉ាងរលូន នាថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០២២ថ្មីៗនេះ ហើយកំពុងបន្តឧបត្ថម្ភសាច់ប្រាក់សម្រាប់ជុំទី ៩ លើកទី ២ ពីថ្ងៃទី ២៥ ឧសភា ដល់ថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០២២ទៀតរយៈពេល ៣០ថ្ងៃ គ្មានពន្យាពេលម្តងណាឡើយ។ នេះជាការលើកឡើងរបស់លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែង នាព្រឹកថ្ងៃទី ២ មិថុនាឆ្នាំ ២០២២នេះ។
លោក ឈួរ សុបញ្ញា បានថ្លែងមុននេះថា ទិសដៅអត្ថិភាពរបស់រាជរដ្ឋាភិបាល គឺនៅតែបន្តសកម្មភាពចុះចាត់ចែងពិនិត្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីពន្លឿនការអនុវត្ត និងបញ្ជៀសផលប៉ះពាល់នានាសម្រាប់ជនងាយរងគ្រោះដដែល គ្មានការបញ្ឈប់ដូចពាក្យចាមអារ៉ាម នោះឡើយ។
លោកអះអាងថា ពាក្យចាមអារ៉ាមដែលដើរបំផុសតាមមូលដ្ឋាននាពេលថ្មីៗនេះ ជាការអុចអាល ដើម្បីកេងចំណេញផ្នែកនយោបាយខ្លួនឯង ហើយបង្ខូចកិត្តិយសរាជរដ្ឋាភិបាលតែម្ដង នារដូវកាលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះតែម្តង។ ករណីនេះក្រសួងសង្គមកិច្ច សូមប្រកាសច្រានចោលទាំងស្រុង។
ជាមួយគ្នានេះដែរក្រសួងសង្គមកិច្ច តែងតែចុះតាមដានគ្រប់ពេល ជុំវិញភាពមិនប្រក្រតីណាមួយកើតឡើងក្នុងសកម្មភាពផ្តល់សាច់ប្រាក់ របស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រសិទ្ធការងារកាន់តែល្អប្រសើរពិសេសមានសុក្រិតភាពទៀតនោះ ក្រសួងបានតម្រូវឲ្យក្រុមការងាររបស់មន្ទីរសង្គមកិច្ចខេត្ត-រាជធានីបន្តចុះចាត់ចែងពិនិត្យ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីពន្លឿនការអនុវត្ត និងផលប៉ះពាល់នានានៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ជនងាយរងគ្រោះស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តែម្ដង។ ដូច្នោះសូមបងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ទៅទទួលសាច់ប្រាក់ ៣០ថ្ងៃបន្តទៀត ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅតាមូលដ្ឋានដែលធ្លាប់បើកសាច់ប្រាក់សម្រាប់ជុំទី ៩ លើកទី ២បន្តទៀត គ្មានការពន្យាពេល ឬបញ្ឈប់ដូចការលើកឡើង របស់ក្រុមជ្រុលនិយមទាំងនោះឡើយ។ ករណីនេះក្រសួងកំពុងតែមានចំណាត់ការលើកពាក្យចាមអារ៉ាម របស់ក្រុមជ្រុលនិយមទាំងនោះ។
យោងតាមសេចក្តីជូន របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ចាក់នៅថ្ងៃទី ២ មិថុនានេះថា ដំណើរការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ ប្រាក់របស់រាជរដ្ឋាភិបាលបានកំពុងបន្តជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី ៩លើកទី ២ បានអនុវត្តចាប់ពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ មានរយៈពេល ៣០ថ្ងៃ សូមបងប្អូនរួសរាន់ទៅបើកសាច់ប្រាក់តាមមូលដ្ឋានរៀងៗខ្លួន៕
អត្ថបទ៖ វិមាន




-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ