ព័ត៌មានជាតិ
ក្រុមចលនាយុវជនកម្ពុជា១៥៧ សហការជាមួយអាជ្ញាធរខេត្តតាកែវ ដឹកនាំបាញ់ថ្នាំកំចាត់សត្វល្អិតសម្លាប់មេរោគផ្សេងៗក្នុងផ្សារចំនួន៤នៅខេត្តតាកែវ
ព្រឹកថ្ងែទី២០ ខែធ្នូ ឆ្នាំ២០២០នេះ ដោយមានការចង្អុលបង្ហាញពីសំណាក់លោក ម៉ឹង ពន្លក ប្រធាន ចលនាយុវជនកម្ពុជាក្រុម១៥៧ និងមានការស្នើសុំដល់ក្រុម ហ៊ុន អីហ្ស៉ីភេសខនត្រូល” Easy Pest Control “ ជួយបាញ់ថ្នាំសម្លាប់មេរោគផ្សេងៗ ក្នុងផ្សារខេត្តតាកែវ ពីសំណាក់លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តតាកែវ និងមានការដឹកនាំចូលរួមផ្ទាល់ពីលោកស្រី គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ លោក ផាន់ វ៉ាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តតាកែវ បានចុះបាញ់ថ្នាំកំចាត់សត្វល្អិត សម្លាប់មេរោគផ្សេងៗ ជាច្រើនប្រភេទ នៅតាមផ្សារក្នុងខេត្ត ដោយក្នុងនោះមានការសហការ ផងដែរ ពីអាជ្ញាធរក្រុងដូនកែវ និង អាជ្ញាធរស្រុកចំនួន២ គឺស្រុកត្រាំកក់ ស្រុកបាទី និងក្រុមហ៊ុន អីហ្ស៉ី ភេស ខន ត្រូល ដែលមានទីតាំងនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលចុះដឹកនាំបាញ់ដោយផ្ទាល់ដោយលោក ជា សុវណ្ណមករា ប្រធានក្រុមហ៊ុន អីហ្ស៉ីភេសខនត្រូល ” Easy Pest Control ” និងក្រុមការងារ ។

លោកប្រធានក្រុមហ៊ុន អីហ្ស៉ី ភេស ខន ត្រូល បានឲ្យដឹងថា ការចុះបាញ់ថ្នាំថ្ងៃនេះ គឺជួយកំចាត់សត្វល្អិតចង្រៃជាច្រើននិងអាចកំចាត់មេរោគឆ្លងកូវិដ១៩ ដើម្បីការពារកុំឲ្យមានការឆ្លង រួមនិងជំងឺផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងទីរួមខេត្តតាកែវផងដែរ។

សូមបញ្ជាក់ផងដែរថា ការចុះបាញ់ថ្នាំកំចាត់សត្វល្អិត និងអាចសម្លាប់មេរោគកូវិដ១៩ និងកំចាត់មេរោគផ្សេងៗបាន ដែលធ្វើទ្បើងនៅទីតាំងចំនួន០៤ នៅក្នុងខេត្តតាកែវ គឺទី០១ចុះបាញ់ក្នុងផ្សារណាត់ ទី០២ នៅក្នុងផ្សារធំតាកែវ ទី០៣ នៅផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ និងទីតាំងទី០៤ នៅផ្សារសំរោងយោង ក្នុងស្រុកបាទី ខេត្តតាកែវ៕
អត្ថបទ ៖ វីរ:



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ