ព័ត៌មានជាតិ
អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នៅខេត្តព្រះសីហនុ សម្រេចការសាងសង់បាន៥០ភាគរយ
អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ សម្រេចការសាងសង់បានចំនួន ៥០ភាគរយហើយ គិតត្រឹមថ្ងៃទី ០២ ខែមិថុនា នេះ។

នៅក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅព្រឹកថ្ងៃទី០២មិថុនានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស ទោះបីមានភ្លៀងយ៉ាងណាក៏ដោយ ក៏ក្រុមការងារនៅតែបំពេញការងារយ៉ាងមមាញឹក។
ជាមួយគ្នានេះ លោកអភិបាលខេត្តបានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេស ត្រូវបង្កើនសកម្មភាពការងារឱ្យកាន់តែលឿនបន្ថែមទៀត ដើម្បីឱ្យការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បានឆាប់រួចរាល់តាមផែនការគ្រោងទុក ប្រកបដោយគុណភាពតាមស្តង់ដារបច្ចេកទេស និងធានាបានការប្រើប្រាស់យូរអង្វែង សម្រាប់ជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១-សំណង់ទីវាល អាចបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ខាងមុខ និងដំណាក់កាលទី២-ពាក់ព័ន្ធនឹងប្រព័ន្ធមេកានិក នឹងត្រូវបន្តប្រហែល ៣ ទៅ ៤ខែបន្ថែមទៀត ដោយត្រូវធ្វើតេស្តលើប្រព័ន្ធបច្ចេកទេសឱ្យបានរួចរាល់។
អាងប្រព្រឹត្តកម្មទី៣នេះដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ របស់អ៊ីស្រាអែល MABR វាមានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអ៊ុកស៊ីត បាក់តេរី និងសារធាតុពុល ហើយទឹកដែលប្រព្រឹត្តកម្មរួច មិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ វាមានគុណភាពប្រកបដោយស្តង់ដារខ្ពស់ ហើយស្ថានីយប្រព្រឹត្តកម្មនេះ ផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ខេត្តព្រះសីហនុធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរច្រើននាពេលខាងមុខ។
បច្ចុប្បន្ននេះ ខេត្តព្រះសីហនុមានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣ ក្នុងនោះអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។

អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។
ចំណែកឯអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលសាងសង់បាន៥០ភាគរយនេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤។
ក្រៅពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣ខាងលើខេត្តព្រះសីហនុ នៅមានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ទីតាំងផ្សេងទៀត ក្នុងនោះ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង ៣ទីតាំងទៀតស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ ក្រុងព្រះសីហនុចំនួន១៦ ហិកតា។
សូមរំលឹកថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៨ខែ កញ្ញាឆ្នាំ២០២១ មានតម្លៃ ២០លានដុល្លារអាមេរិក។ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ