ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សង្ឃឹមថា គណបក្សប្រជាជនកម្ពុជានឹងបន្តឈ្នះក្នុងចំនួនដ៍ច្រើនលើសលប់សម្រាប់ការបោះឆ្នោតនេះ
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥នេះ គណបក្សប្រជាជនកម្ពុជា នឹងបន្តទទួលបានជោគជ័យ ក្នុងចំនួនមួយដ៍ច្រើនលើសលប់ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍន៍។

បើតាមលោក សួស យ៉ារ៉ា ក្នុងរយ:ពេល នៃការដង្ហែក្បួនឃោសនា យើងបានប្រកាន់គោលការណ៍សន្តិភាព ម្ចាស់ការលើគោលនយោបាយរបស់គណបក្ស មិនបំពានលើគណបក្សណាមួយនោះទេ។ លោកថា ប្រជាជនភាគច្រើនលើសលប់ បានសន្យាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់ស្មោះស្ម័គ្រនឹងគណបក្ស ស្រឡាញ់មេដឹកនាំ គឺសម្តេចតេជោ និងបេក្ខជនរបស់គណបក្សនៅតាមឃុំ សង្កាត់។
លោក សួស យ៉ារ៉ា បញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា នឹងបន្តឈ្នះក្នុងចំនួនដ៍ច្រើនលើសលប់ ដើម្បីប្រជាជន សន្តិភាព និងការអភិវឌ្ឍ តាមកំណើនសេដ្ឋកិច្ច និងជីវភាពកាន់តែប្រសើរ ក្រោយវិបត្តិជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥នេះ គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវទិសដៅធំៗចំនួន៧ចំណុច ដើម្បីអភិវឌ្ឍ ឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់