Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សុខាភិបាលជំរុញឱ្យក្រុមឆ្លើយតបបន្ទាន់បង្កើនការយកចិត្តទុកដាក់តាមដានរកករណីជំងឺអ៊ុតស្វា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានជំរុញឱ្យក្រុមឆ្លើយតបបន្ទាន់នៅទូទាំងប្រទេសត្រូវបង្កើនការយកចិត្តទុកដាក់តាមដានជំងឺឆ្លងនានា ពិសេសជំងឺអ៊ុតស្វាដែលកំពុងឆ្លងនៅតាមបណ្តាប្រទេសមួយចំនួននៅលើសកលលោក។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់​ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមាន
ប្រសាសន៍នៅព្រឹកថ្ងៃទី០៣ ខែមិថុនា នេះថា បើទោះបីជារហូតមកដល់ពេលនេះកម្ពុជានៅមិនទាន់មានករណីឆ្លងជំងឺអ៊ុតស្វាក៏ដោយ ក្រុមការងារឆ្លើយតបបន្ទាន់ដែលក្រសួងបានដាក់ពង្រាយនៅទូទាំងប្រទេសប្រមាណជាង៥ពាន់នាក់ ត្រូវបន្តយកចិត្តទុកដាក់តាមដានស្រាវជ្រាវរកជំងឺឆ្លងនេះឱ្យបានលឿន និងទាន់ពេលវេលាដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងរាល​ដាលលក្ខណៈទ្រង់ទ្រាយធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបានបន្តថា កន្លងមកយើងបានរកឃើញករណីសង្ស័យជំងឺអ៊ុតស្វានេះនៅក្នុងស្រុកចំនួន៦ករណី ហើយបានយកវត្ថុវិភាគទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់។ យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតបានណែនាំដល់មន្ត្រីឆ្លើយតបបន្ទាន់នៅទូទាំងប្រទេសបន្តរុករកជំងឺនេះជាបន្តទៀតទាំងនៅតាមព្រំដែននិងនៅក្នុងសហគមន៍នៅពេលឃើញរោគសញ្ញាដូចជាក្តៅខ្លួនឈឺក្បាលខ្លាំងហើមកូនកណ្ដុរឈឺសាច់ដុំនិងចេញកន្ទួលដែលមានពងបែកកន្តួលមានទំនោរប្រមូលផ្ដុំនៅលើមុខបាតដៃនិងបាតជើងមាត់ត្រូវរាយការណ៍ជាបន្ទាន់ននិងដាក់អ្នកសង្ស័យដាច់ដោយឡែកនិងយកវត្ថុសំណាកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រដើម្បីពិនិត្យរកជំងឺអ៊ុតស្វា។

ជាមួយគ្នានេះដែរលោកវេជ្ជបណ្ឌិតបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលឃើញករណីសង្ស័យមានជំងឺអ៊ុតស្វាត្រូវប្រញាប់រាយការណ៍ទៅអាជ្ញាធរសុខាភិបាលឬតេទៅលេខ១១៥ជាបន្ទាន់ដើម្បីយកវត្ថុវិភាគទៅធ្វើរោគវិនិច្ឆ័យរកជំងឺអ៊ុតស្វាឱ្យបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ក្នុងការទប់ស្កាត់ជំងឺឆ្លងនានាយើងពង្រឹងសមត្ថភាពដល់ក្រុមឆ្លើយតបបន្ទាន់ដែលកំពុងដាក់ពង្រាយនៅតាមខេត្តស្រុក និងមណ្ឌលសុខភាពព្រមទាំងនៅតាមបណ្តាព្រំដែននានាឱ្យកាន់តែមានសមត្ថភាពខ្ពស់ថែមទៀតក្នុងការរករកជំងឺឆ្លងថ្មីៗព្រោះថា ពួកគាត់មានពហុជំនាញ។

លោកវេជ្ជបណ្ឌិតបានឱ្យដឹងបន្ថែមទៀតថា ក្រៅពីមានតួនាទីតាមដានជំងឺឆ្លងជារៀងរាល់ថ្ងៃហើយពួកគាត់ក៏មានចំណេះដឹងផ្សេងៗទៀតដូចជាអប់រំសុខភាពពីជំងឺឆ្លងនានា ចេះយកវត្ថុវិភាគចេះវិភាគអេពីដេមីសាស្ត្រនិងការបញ្ជួនជំងឺផងដែរហើយពួកគាត់ធ្វើការទាំងយប់ថ្ងៃដោយមិនមានថ្ងៃឈប់សម្រាកទេ ។

លោកវេជ្ជបណ្ឌិតបានលើកឡើងទៀតថា ជំងឺអ៊ុតស្វានេះត្រូវបានគេរកឃើញនៅប្រទេសអាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាលដែលបច្ចុប្បន្ននេះបានឆ្លងនៅក្នុងសហគមន៍នៃបណ្តាប្រទេសអឺរ៉ុបមួយចំនួន កាណាដា អង់គ្លេសអូស្ត្រាលី និងអាមេរិកដោយអ្នកជំងឺទាំងនោះមិនបានធ្វើដំណើរទៅអាហ្វ្រិកនោះទេ។ ថ្មីៗនេះប្រទេសថៃជាប់ប្រទេសកម្ពុជាក៏បានរកឃើករណីជំងឺអ៊ុតស្វា១ករណីនិងសង្ស័យ១២ករណីដែលអ្នកឆ្លងបានធ្វើដំណើរមកពីអឺរ៉ុបដែលត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃក្នុងករណីអត់ចេញរោគសញ្ញាតែបើចេញរោគសញ្ញាឬវិជ្ជមានត្រូវព្យាបាលជំងឺប្រើរយៈពេល២១ថ្ងៃ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២មាននៅលើពិភពលោកមានអ្នកឆ្លងជំងឺអ៊ុតស្វានេះចំនួន៦០០ករណីនិងសង្ស័យ៩ករណីនៅតាមបណ្តាប្រទេសចំនួន២៤ដែលភាគច្រើននៅទ្វីអឺរ៉ុប៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម