Connect with us

ព័ត៌មានជាតិ

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទ្រាំង ធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅថ្ងៃចុងក្រោយ

បានផុស

នៅ

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកទ្រាំង ដឹកនាំដោយលោក សុខ ផេង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទ្រាំង បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដែលជាថ្ងៃចុងក្រោយ ក្នុងការស្វែងរកសម្លេងគាំទ្រពីបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅមូលដ្ឋានស្រុកទ្រាំង ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ផងដែរ ក្រៅតែពីថ្នាក់ដឹកនាំចុះមូលដ្ឋានស្រុក ក៏មានសកម្មជនគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបបានចូលរួមដង្ហែក្បួនប្រកបដោយទឹកមុខរីករាយ ជាពិសេសមានការចូលរួមអបអរសាទរពីបងប្អូនប្រជាពលរដ្ឋតាមបណ្តាភូមិនានា ដោយបានស្រែកស្វាគមន៍គណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា។ ជាពិសេសសម្លេងស្រែកពីប្រជាពលរដ្ឋតាមខ្នងផ្ទះ ( អរគុណសន្តិភាព អរគុណសម្តេចតេជោ ជយោគណបក្សប្រជាជនកម្ពុជា ដ៏រុងរឿង) ក៏បានសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នឹងឈ្នះឆ្នោតសម្រាប់អាណត្តិក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណត្តិនេះ ហើយនឹងឈ្នះរាល់ការបោះឆ្នោតលើកៗក្រោយទៀត៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម