ព័ត៌មានជាតិ
សមាជិក CPP មួយម៉ឺននាក់ចូលរួមដង្ហែក្បួនបិទយុទ្ធនាកាឃោសនារបោះឆ្នោតនៅក្រុងសៀមរាប
នៅថ្ងៃទី ៣ ខែមិថុនា ២០២២ នេះសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា ប្រមាណជាង ១ ម៉ឺននាក់ មកពី ១២ សង្កាត់ ក្នុងក្រុងសៀមរាបបានជួបប្រជុំគ្នានៅមុខផ្សារកុងទន័រចូលរួមដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥។

ក្នុងពិធីប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥នេះ ក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាលចុះជួយខេត្តសៀមរាប។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ក្នុងរយៈពេល១៤ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានដឹកនាំយុទ្ធនាការឃោសនានៅទូទាំងខេត្តដល់ទីបញ្ចប់នេះ ដោយបានប្រព្រឹត្តទៅក្នុងបរិយាកាសសេរី អព្យាក្រឹត អហិង្សា និងសុវត្ថិភាព ក្នុងការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សខ្លួន។

ម៉្យាងទៀត ការប្រារព្ធបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ នេះ ក្នុងគោលបំណងលើកកម្ពស់ស្មារតី ដល់គ្រប់អង្គការចាត់តាំងគណបក្ស សមាជិកគណបក្ស អ្នកគាំទ្រគណបក្ស និងប្រជាជន ក្នុងការប្រមូលកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដើមី្បឆ្ពោះទៅចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ និងការពង្រឹងបាននូវប្រពៃណីស្នេហាជាតិ និងកសាងសមិទ្ធផលដ៏ថ្លៃថ្លាជូនសង្គមជាតិ៕



អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ