Connect with us

ព័ត៌មានជាតិ

ផ្ទុះ​ឆ្លង​កូវីដ​ខ្លាំង​នៅ​ថៃ សម្តេច​តេជោ ឲ្យ​បើកច្រកព្រំដែន​តែ​ ៣ ប៉ុណ្ណោះ ជាមួយ​ថៃ​

បានផុស

នៅ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​ប្រកាស​ឲ្យ​បើក​ច្រក​ព្រំដែន​តែ ៣ ប៉ុណ្ណោះ​ជាមួយ​ថៃ ក្រោយ​ផ្ទុះ​ការ​ឆ្លង​កូវីដ ១៩ ទ្រង់ទ្រាយ​ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្រក​ទាំង ៣ មាន​ច្រក​ព្រំដែន​អន្តរជាតិ​អូស្មាច់ ដូង និង​ប៉ោយប៉ែត។ សម្តេច​តេជោ​បញ្ជាក់​ថា ការ​កម្រិត​ច្រក​ចេញ​ចូល​ចំនួន​តែ ៣ គឺ​ដើម្បី​ងាយ​ស្រួល​គ្រប់គ្រង​អ្នកដំណើរ​​ឆ្លង​កាត់​ព្រំដែន និង​ការ​ដឹក​ជញ្ជូន​បងប្អូន​ដែល​ត្រូវ​បញ្ជូនទៅធ្វើចត្តាឡីស័ក។

សម្តេច​ក៏​ស្នើ​ពលករ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​សុំ​កុំ​ធ្វើ​ចល័ត​ចូល​មក​ក្នុង​ប្រទេស ហើយ​ផ្អាក​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន។

សម្តេច​តេជោ​ក៏​បញ្ជា​ឲ្យ​កងទ័ពត្រៀម​រថយន្ត​ដឹក​ជញ្ជូន ហើយ​ក្រសួង​សុខាភិបាល​ត្រូវ​បញ្ចេញម៉ាស​ ដើម្បីចែកជូនដល់ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ក្នុងស្ថានភាព​បន្ទាន់នេះ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច​ផ្តល់ថវិកាសរុប៣៥០លានរៀល ដល់ខេត្តជាប់ប្រទេសថៃ ចំនួន៧ ដើម្បីចាត់ចែងការងារចំពោះមុខរួមមាន ការរឹតបន្តឹងការធ្វើចត្តាឡីស័កជាដើម ក្នុងន័យទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីប្រទេសថៃ។

គួរ​បញ្ជាក់ថ​ា ខេត្តសាមុតសាខនរបស់ថៃ ដែលស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ ពីប្រទេសកម្ពុជា បានប្រកាស​បិទ​ ក្រោយ​ផ្ទុះការរាលដាលជំងឺកូវីដ-១៩ជាង៥០០ករណីនោះ នៅថ្ងៃទី២០ ខែធ្នូនេះ។

ក្រសួងសុខាភិបាលកម្ពុជា បានណែនាំឲ្យបណ្តាខេត្តទាំង ៧ នៅតាមបណ្តោយព្រំដែនប្រទេសថៃ ត្រូវ​បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរដែលចូ​លក្នុង​ប្រទេស ដោយត្រូវឆែកសុខភាពឲ្យបានម៉ត់ចត់ជាទីបំផុត ពិសេសត្រូវវាស់កម្តៅ និងបំពេញទម្រង់ប្រកាសសុខភាពអ្នកដំណើរ។ 

ជាមួយ​គ្នា​នេះ អ្នកដ​ំណើរ​ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ជាចាំបាច់ ហើយវត្ថុសំណាកត្រូវបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃដែលអ្នកដំណើរទាំងនោះមកដល់ច្រកចូលប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម