Connect with us

ព័ត៌មានជាតិ

លោក លី ធុជ ដឹកនាំសមាជិកគណបក្ស​៣០០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនា​បោះឆ្នោត នៅក្រុងបាវិត

បានផុស

នៅ

(ខេត្តស្វាយរៀង) ៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារ ចុះជួយក្រុងបាវិត លោក លឹម សៀងហេង ប្រធានក្រុមការងារគណបក្សក្រុងបាវិត និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់បាវិតនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារសមាជិកសមាជិកាគណបក្ស ប្រមាណ៣០០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅបាវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីបិទយុទ្ធនាការឃោសនារកសំឡេងក្នុងក្រុងបាវិតនេះដែរលោក លី ធុជ បានថ្លែងអំណរគុណដល់សមាជិក សមាជិកា កម្លាំងយុវជន និងសកម្មជនទាំងអស់ ដែលបានធ្វើសកម្មភាពឃោសនា និងចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ នៅតាមខ្នងផ្ទះបង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ព្រមទាំងបង្ហាញនូវគុណតម្លៃ ក៏ដូចជាកិច្ចប្រឹងប្រែងកសាង អភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។

បន្ថែមពីនេះលោក លី ធុជ ក៏បានឆ្លៀតរំលឹកពីគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលធំៗជាច្រើន​កើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល និងមេឃុំ ចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាក្នុង អាណត្តិកន្លងទៅ ក៏ដូចជាចាប់តាំងពីការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្រៅតែពីលើកបង្ហាញនូវសមិទ្ធផលធំៗរបស់ជាតិដែលសម្រេចបាននាពេលកន្លងទៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារសុខភាពរបស់ប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩ ដោយរកវ៉ាក់សាំងមកចាក់​ជូនប្រជា​ពលរដ្ឋបានទាន់ពេលវេលា ហើយនាំឱ្យមានការវាយតម្លៃ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ទន្ទឹមនឹងនេះដែរ លោក លី ធុជ ក៏បានលើកបង្ហាញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំ​ដោយគណបក្ស​ប្រជាជនកម្ពុជា ក្នុងការកែលំអរការផ្តល់សេវាសាធារណៈ និងការផ្តល់អំណាចកាន់តែច្រើនទៅដល់មេឃុំ និងចៅសង្កាត់ ដើម្បីឱ្យពួកគាត់ផ្តល់នូវសេវាសាធារណៈកាន់តែល្អប្រសើរ និងលឿនរហ័ស។ បន្ថែមពីលើនោះ ឈរលើគោលន​យោបាយ​អភិវឌ្ឍន៍ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទម្លាក់ថវិកាជាតិកាន់តែច្រើនឡើងដល់ឃុំ សង្កាត់ ដើម្បីរួមចំណែកការអភិវឌ្ឍនៅឃុំ សង្កាត់ឱ្យកាន់តែល្អប្រសើរឆ្លើយតបនឹងសេចក្តីត្រូវការនៃការ​រស់នៅរបស់​ប្រជាពលរដ្ឋ។

លោកក៏បានអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីផ្តល់ឱកាសឱ្យមេឃុំ/ចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា បានបម្រើប្រជាពលរដ្ឋ កសាងអភិវឌ្ឍឃុំ សង្កាត់ ឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ជីវិតកម្សាន្ដ២០ នាទីutes មុន

ធ្លាយរូបភាព Liu Yifei ​ណាត់​ជួបមនុស្ស​ប្រុស​ទាំង​កណ្តាល​អធ្រាត្រ

ព័ត៌មានជាតិ២២ នាទីutes មុន

អាជ្ញាធរខណ្ឌចំការមន កំពុងសិក្សាគម្រោងលើសង្កាត់ទួលទំពូងទី ០១ និង ទួលទំពូងទី ០២ ចំពោះផ្លូវខូចៗ មានទឹកលិច

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ៥៣ នាទីutes មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម