Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ករណីផ្ទុះ​កូវីដ-១៩ នាកំឡុងខែមេសា អាជ្ញាធរកម្ពុជា អនុវត្តបានល្អ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជារឲ្យអាជ្ញាធរយកបទពិសោធន៍ នាកំឡុងពេលចូលឆ្នាំខ្មែរ មកអនុវត្ត ហើយបានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលកំពុងនៅប្រទេសថៃ ត្រូវជឿជាក់លើវិធានការដោះស្រាយរបស់រដ្ឋាភិបាលថៃ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

សារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនាព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ បានលើកឡើងថា អាជ្ញាធរកម្ពុជា គ្រប់គ្រងបានយ៉ាងល្អ នាកំឡុងផ្ទុះជំងឺកូវីដ-១៩ នាខែមេសា កន្លងទៅ ដែលករណីនេះ គួរយកជាបទពិសោធន៍មកអនុវត្តជាថ្មី។

សម្ដេចតេជោ បានអំពាវនាវដល់ពលរដ្ឋខ្មែរ ឲ្យ​ចូលរួមជាមួយអាជ្ញាធរថៃ តែប្រសិនបើកមក​កម្ពុជា គឺត្រូវចូលរួមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។

សម្ដេចតេជោ ​នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបញ្ជារឲ្យរៀបចំចំណីអាហារជូនដល់អ្នកធ្វើចត្តាឡីស័ក ផងដែរ។យ៉ាងណាក៏ដោយ សម្ដេចតេជោ សង្ឃឹមថា កម្ពុជា នឹងជំនះបាននូវការលំបាក ដោយសហការជាមួយ ភាគីថៃ ​ធ្វើកិច្ចការងារនេះ​ ដើម្បីជៀសវៀងការរីករាលដាលជំងឺកូវីដ-១៩ ចូលមកកម្ពុជា ។

ខេត្តសាមុតសាខនរបស់ថៃ ដែលស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ ពីប្រទេសកម្ពុជា បានប្រកាស​បិទ​ ក្រោយ​ផ្ទុះការរាលដាលជំងឺកូវីដ-១៩ ជាង៥០០ករណីនោះ នៅថ្ងៃទី២០ ខែធ្នូនេះ។

ក្រសួងសុខាភិបាលកម្ពុជា បានណែនាំឲ្យបណ្តាខេត្ត នៅតាមបណ្តោយព្រំដែនប្រទេសថៃទាំង៧ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរដែលចូលមកកម្ពុជា ដោយត្រូវឆែកសុខភាព ឲ្យបានម៉ត់ចត់ជាទីបំផុត ពិសេសត្រូវវាស់កម្តៅ និងបំពេញទម្រង់ប្រកាសសុខភាពអ្នកដំណើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៩ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម