ព័ត៌មានជាតិ
ឱកាសទទួលចំណេះដឹងផ្នែកសរសេរព័ត៌មាន ពិសេសអ្នកចង់ក្លាយជាអ្នកកាសែតអាជីព
ក្លិបអ្នកកាសែតកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលដល់អ្នកចង់ក្លាយជាអ្នកសារព័ត៌មាន ឬអ្នកសារព័ត៌មានអាជីព រយៈពេល ៧សប្តាហ៍ ចាប់ពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២តទៅ ពោលគឺរៀនតែព្រឹកថ្ងៃ សៅរ៍ប៉ុណ្ណោះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា មានខ្លឹមសារដូច្នេះថា« ក្លិបអ្នកកាសែតកម្ពុជា សង្កេតឃើញថា វិស័យសារព័ត៌មាន មានការកើនឡើងគួរកត់សម្គាល់ ដែលធ្វើឱ្យចំនួនអ្នកប្រកបអាជីពជាអ្នកសារព័ត៌មានកាន់តែមានចំនួនច្រើនឡើងៗ។ ទន្ទឹមនេះ ក៏មានយុវវ័យមួយចំនួនបង្ហាញបំណងចង់ក្លាយជាអ្នកកាសែតអាជីព។ ក្លិបអ្នកកាសែតកម្ពុជា ក៏ទទួលយកសំណូមពរពីសហការីជាច្រើនឱ្យក្លិបបន្តបើកវគ្គបណ្តុះបណ្តាលអ្នកសារព័តមានបន្ថែមទៀត»។
សេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា ដើម្បីឆ្លើយតបនឹងសំណូមពរក៏ដូចជាសេចក្តីត្រូវការនៃវិស័យសារព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលអំពីមូលដ្ឋាគ្រឹះនៃការសេរព័ត៌មានក្នុងពេលឆាប់ៗនេះ។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានដែលចង់បង្កើនសមត្ថភាពលើការសរសេរឱ្យកាន់តែច្បាស់លាស់ រួមទាំងអ្នកដែលធ្វើការក្នុងវិស័យនេះយូរហើយ តែមិនទាន់បានឆ្លងកាត់វគ្គសិក្សាផ្នែកសរសេរ និងរាយការព័ត៌មាន៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ