ព័ត៌មានជាតិ
ស្ថាប័នអន្តរជាតិ បញ្ជូនប្រតិភូសង្កេតការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា
អ្នកសង្កេតការណ៍អន្តរជាតិដែលមកពីស្ថាប័នផ្សេងៗ បានបញ្ជូនប្រតិភូចូលរួមសង្កេតការពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅកម្ពុជា។
ប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិមានដូចជាអង្គការ CDI, CAPDI, ICAPP, IPTP និង AIPA និង សមាគមខ្មែរនៅក្រៅប្រទេសចំនួន ៤ មកពីអូស្រ្តាលី និង សាធារណរដ្ឋកូរ៉េ នឹងចុះទៅតាមមណ្ឌលបោះឆ្នោតនានាដើម្បីសង្កេត និងវាយតម្លៃដោយផ្ទាល់ពីដំណើរការបោះឆ្នោតនៅកម្ពុជានាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២។
ដោយឡែក កាលពីព្រឹកមិញនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Christian Democrat International) ដឹកនាំដោយឯកឧត្តម Andres Pastrana ដែលបានបញ្ជូនប្រតិភូចំនួន ១១ ក្រុម ចូលរួមសង្កេតការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា។
ក្នុងជំនួបនោះ លោក Andrés Pastrana បានគោរពសម្ដែងនូវអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអញ្ជើញប្រតិភូទាំងអស់មកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅពេលនេះ ដើម្បីធានាការបោះឆ្នោតដំណើរការទៅល្អ សេរី យុត្តិធម៌និងគ្មានអំពើហិង្សា។
ជាការឆ្លើយតបសម្ដេចតេជោ បានស្វាគមន៍ប្រតិភូសង្កេតការទាំងអស់ហើយបានជម្រាបជូនប្រតិភូទាំងអស់អំពីប្រវត្តិសាស្រ្តរបស់កម្ពុជាដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ របបប្រល័យពូជសាសន៍ ដែលបានសម្លាប់ប្រជាជនខ្មែរអស់ជាង ៣ លាននាក់។ សម្តេចបានបន្តថា ពេលដែលសម្ដេចចូលមកភ្នំពេញដំបូងបានជួបប្រជាជន ៧ នាក់ប៉ុណ្ណោះ។ នៅរាជធានីភ្នំពេញពេលនោះភ្នំពេញជាទីរហោឋានមិនដូចភ្នំពេញនាពេលនេះទេ ដែលមានការកកស្ទះចរាចរណ៍លើដងផ្លូវនិងអាគារខ្ពស់ៗ ។
សម្តេចតេជោបន្តថា អង្គការសហប្រជាជាតិធ្លាប់បញ្ជូនកងទ័ពមួកខៀវមកកម្ពុជា តែពេលនេះកម្ពុជាបានបញ្ជូនកងទ័ពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅប្រតិបត្តិការនៅប្រទេសដទៃ ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ បានចាប់ផ្ដើមតាំងពីឆ្នាំ ២០០២ នេះជាការបោះឆ្នោតសកល ហើយការបោះឆ្នោតនេះគឺជាការផ្តល់អំណាចទៅថ្នាក់ក្រោមជាតិ ដែលខុសពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកខេត្តរាជធានីនិងព្រឹទ្ធសភាគឺជាការបោះឆ្នោតអសកល។
សម្ដេចបានថ្លែងអំណរគុណចំពោះប្រតិភូសង្កេតការណ៍ទាំងអស់ដែលបានមកធ្វើការសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលនេះ ។ សម្ដេច បានសង្កត់ធ្ងន់ថា ដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមួយដែលធ្លាប់តែល្បីល្បាញអំពីការធ្វើសង្គ្រាមការកាប់សម្លាប់ប្រល័យពូជសាសន៍និងបានប្រៃក្លាយ ជាប្រទេសប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត៕
អត្ថបទ៖ណារី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ