ព័ត៌មានជាតិ
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចុះពិនិត្យដំណើរការបោះឆ្នោតនៅមណ្ឌលវិទ្យាល័យវត្តកោះ
នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នេះ ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិជាច្រើន នៅតាមបណ្ដាប្រទេសផ្សេងៗដែលបានអញ្ជើញមកពិនិត្យដំណើរការបោះឆ្នោត ពួកគាត់បានអញ្ជើញបុកពិនិត្យដំណើរការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតវិទ្យាល័យវត្តកោះ ដែលស្ថិតនៅក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញ។ ក្នុងនោះក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានចូលទៅពិនិត្យ ការិយាល័យលេខ០២៣០ និង០២៣១ និងបានដើរមើលតាមការិយាល័យផ្សេងៗ នៅក្នុងវិទ្យាល័យវត្តកោះ។




នៅក្នុងសកម្មភាព នៃការពិនិត្យដំណើរការបោះឆ្នោតដែរ គេឃើញក្រុមក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានពិនិត្យទៅលើបញ្ជីបោះឆ្នោត ពិនិត្យហិបឆ្នោត ពិនិត្យបន្ទប់សម្ងាត់ ពិនិត្យប៊ិចសម្រាប់គូសសន្លឹកឆ្នោត និងបានសួរអំពីតិវិធីផ្សេងៗនៅក្នុងការគូសសន្លឹកឆ្នោត ជាពិសេសទាក់ទងទៅនឹងជនពិការភ្នែកដែលគាត់អញ្ជើញមកបោះឆ្នោត តើពួកគាត់ត្រូវធ្វើដូចម្ដេច ? ។
នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានចាប់ផ្ដើមលាបម៉ោង៧ ព្រឹក ថ្ងៃទី ០៥ ខែមិថុនា នេះ នៅមណ្ឌលបោះឆ្នោតវិទ្យាល័យវត្តកោះ មិនមានបញ្ហាអ្វីមួយកើតឡើង ដែលនាំអោយមានការរាំងស្ទះដល់ដំណើរការបើកការិយាល័យបោះឆ្នោតនេះនោះទេ៕ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់