Connect with us

ព័ត៌មានជាតិ

ស្នងការដ្ឋានខេត្តកណ្តាល កំណត់បានមុខសញ្ញា ស្រាវជ្រាវរកអ្នកបង្ហោះវីដេអូចាស់ រំខានការបោះឆ្នោត

បានផុស

នៅ

ឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ “កម្ពុជាថ្មី” អំបាញ់មិញនេះថា ពាក់ព័ន្ធករណីបែកធ្លាយវីដេអូ ក្រុមគណបក្សភ្លើងទៀន តវ៉ានៅមណ្ឌលបោះឆ្នោត ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល គឺជាវីដេអូចាស់ ហើយកម្លាំងជំនាញបានកំណត់មុខសញ្ញា និងកំពុងស្រាវជ្រាវរកអ្នកបង្ហោះវីដេអូនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្រ បានឱ្យដឹងបន្ថែមថា សូមសាធារណជនមេត្តាជ្រាប និងកុំមានការភ័ន្តច្រឡំ។ សកម្មភាពវីដេអូនោះ គឺបានបង្ហោះកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅពេលដែលពួកគេចូលទៅហូបបាយពេលថ្ងៃត្រង់ ក្រោយពីដង្ហែឃោសនា ហើយបានថតសម្តែង និងបង្ហោះដោយគណនី​​ Tik Tok ឈ្មោះ មនុស្សបេះដូងដែក ID55420293។

ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងជំនាញរបស់ស្នងការដ្ឋាន សហការជាមួយកម្លាំងជំនាញស្រុកខ្សាច់កណ្តាល ស្រាវជ្រាវរកមុខសញ្ញាម្ចាស់គណនី Tik Tok ខាងលើ ដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ មានការបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម ដែលវីដេអូនេះបង្ហាញពីសកម្មភាពក្រុមសកម្មជនគណបក្សភ្លើងទៀននាំគ្នាតវ៉ាអុកឡុក ទីតាំងការិយាល័យគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ស្ថិតនៅក្នុងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជាមួយគ្នានេះ លោក ឌឹម សុវណ្ណរុំ បានថ្លែងឱ្យដឹងថា វីដេអូដែលបានបង្ហោះ នោះគឺវិដេអូចាស់ ដែលបានកើតឡើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២កន្លងទៅ អ្វីដែលជនអនាមិកយកមកបង្ហោះនៅថ្ងៃនេះ គោលបំណងធ្វើឱ្យមានការភាន់ច្រឡំថា កើតមាននៅថ្ងៃនេះ តែតាមពិតជាវីដេអូចាស់ទេ និងលោកបញ្ជាក់ជូនថា ស្ថានភាពការបោះឆ្នោតនៅគ្រប់ការិយាល័យទាំងអស់ចំនួន ២៣ ៦០២ ការិយាល័យបាន និងកំពុងដំណើរការយ៉ាងលូន មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម