ព័ត៌មានជាតិ
ពិតជារំភើបខ្លាំងណាស់! បុរី មេគង្គលែន បានរៀបចំកម្មវិធីអបអរសាទរពិធីប្រគល់ផ្ទះជូនអតិថិជនគម្រោងធំទី ២ ហ្គោលឌិន អាវិននូ
ពិតជាពិសេសខ្លាំងណាស់ បុរី មេគង្គ លែនបានប្រារព្ធពិធីប្រគល់សោផ្ទះជូនអតិថិជន នៅគម្រោងធំទី ២ ហ្គោលឌិន អាវិននូ កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២ ដោយការរៀបចំនេះ ត្រូវបានអញ្ជើញភ្ញៀវកិត្តិយសជាច្រើនរូប ដែលពួកគាត់សុទ្ធសឹងដែលជាអតិថិជនដែលបានទិញផ្ទះនៅគម្រោងនេះដោយផ្ទាល់ផងដែរ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/2-6-1024x682.jpg)
គួរបញ្ជាក់ផងដែរថា ការប្រារព្ធពិធីនេះ គឺដើម្បីជាការអគុណ និងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅស ម្រាប់អតិថិជនដែលស្រលាញ់ពេញចិត្ត ហើយក៏បានទិញផ្ទះ និងបានចូលមករស់នៅក្នុងគម្រោងធំទី២នេះ។ អ្វីទាំងអស់នេះ បានបញ្ចាក់ឲ្យឃើញថា បុរី មេគង្គ លែនពិតជាមានការយកចិត្តទុកដាក់ទៅលើអតិថិជនជាខ្លាំង មិនថាជាអតិថិជនចាស់ឬថ្មីនោះទេ សុទ្ធសឹងតែទទួលបាននូវការពារមើលថែទាំងមុនពេលចូលរស់នៅ និងក្រោយការចូលរស់នៅក្នុងគម្រោងនីមួយៗ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/6-2-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/06/8-3-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/06/7-2-1024x682.jpg)
បើនិយាយពី គម្រោងធំទី ២ នេះ គឺជាគម្រោងដែលត្រូវបានរចនាឡើងផ្អែកលើស្ថាបត្យកម្មបែបទំនើប ស័ក្ដិសមបំផុតសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្ម ដែលមានទីតាំងស្ថិតនៅ ស្ថិតតាមបណ្តោយផ្លូវ ២០០១ដែលជាតំបន់ដ៏អ៊ូអរសម្រាប់ការប្រកបអាជីវកម្មគ្រប់ប្រភេទ ហើយមានចម្ងាយត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ពីផ្សាអ៊ីអន ២ និង ផ្សារម៉ាក្រូ។ បច្ចុប្បន្ននេះ បុរី មេគង្គ លែន បានរីកសាយភាយសឹងនិងគ្រប់ទីកន្លែង នៅរាជធានីភ្នំពេញ ដែលនេះជាការបញ្ជាក់អំពីការចូលរួមនៅក្នុងការអភិវឌ្ឍន៏ដ៏ខ្លាំងក្លា លើវិស័យលំនៅឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/5-4-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/06/3-8-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/06/4-5-683x1024.jpg)
គួរជម្រាបដែរថា ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាពសំណង់រឹងមាំឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ ៦ អា ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/06/1-6-1024x682.jpg)
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង នៅទីតាំងផ្ទាល់ ឬមកកាន់លេខទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗។
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?