Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ កុំ​រុះរើ​ស្លាក​រំលឹកប្រវត្តិសាសនា​ព្រះពុទ្ធ​តាម​ដង​ផ្លូវ

បានផុស

នៅ

សិស្សនិសិត្យក៏ដូចជាមហាជនទូទៅ នៅតែ​ចាប់​អារម្មណ៍ទៅលើ​ការ​លើក​ស្លាក​សញ្ញាព្រះពុទ្ធសាសនា ដែល​តាំងនៅតាមដងផ្លូវក្នុងក្រុងបាត់ដំបងមួយចំនួនតូច ដែលបានដាក់តាំងកាលពីកន្លងទៅនៃពីបុណ្យ”ពិសាខបូជា” ដើម្បី​រំលឹកអំពីប្រវត្តសាសនា​ព្រះពុទ្ធ ដែលប្រជារាស្ត្រខ្មែរត្រូវចងចាំតាំងពីសម័យដើមរហូតបច្ចុប្បន្ន។

អ្នកស្រី វ័ណ្ណ​ថា អាយុ៦២ឆ្នាំ ក្រោយចេញពីការិយាយល័យបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ បានឲ្យដឹងថា អ្នកស្រីពិតជាពេញចិត្តណាស់ ក្រោយពីអ្នកស្រីក្រឡេកឃើញស្លាក​រូបសាសនា “ព្រះពុទ្ធ” តាំងតាមដងផ្លូវនៅតាមសាធារណៈ​ក្នុងក្រុង ដែលនៅសល់តិចតូចនៅតាមដងផ្លូវ សម្រាប់យុវជនជំនាន់ក្រោយមើលឲ្យដឹងអំពីប្រវត្តសាសនារបស់ជាតិខ្លួនទាំង ៣ ដំណាក់កាលរបស់ព្រះពុទ្ធដែលរួមមាន ១,ព្រះអង្គទ្រង់ប្រសូត ២,ព្រះអង្គទ្រង់ត្រាស់ដឹង ៣, ព្រះអង្គទ្រង់បរិព្វាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រីបន្តថា ស្លាក​រូបជាប្រវត្តិព្រះពុទ្ធដែលបានដាក់តាំងនេះមិនត្រូវដកចេញនោះទេ ផ្ទុយទៅវិញអាជ្ញាធរត្រូវបន្តលើក បន្ថែម​ទៀតនៅតាមដងផ្លូវសាធារណ:ក្នុងក្រុង ដើម្បីឲ្យកូនចៅជាយុវជនជំនាន់ក្រោយក៏ដូចជាភ្ញៀវបរទេសចរជាតិអន្តរជាតិ​សិក្សាយល់ដឹងអំពីសាសនាព្រះពុទ្ធ ដែលជាសាសនារបស់ជាតិខ្មែរហើយត្រូវបានលើកកម្ពស់វិស័យ​ព្រះពុទ្ធសាសនា តាមរយ:រូបសញ្ញាដែលបានដាក់តាំងជាសាធារណ: ជាមួយការ​សុំក្តីសុខសប្បាយដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានធ្វើដំណើរតាមដងផ្លូវហើយគោរពសុំក្តីសុខតាមរយ:ស្លាក​រូបនេះ។

ស្រដៀងគ្នុានេះដែរក្នុងចំណោមក្រុមយុវជន ជាសិស្សនិសិត្យ យុវជនឈ្មោះ ហ៊ត ហេង និងសារិទ្ធិ សីលា បានលើកឡើងប្រហាក់ប្រហែលពលរដ្ឋដែរថា ពួកគេក៏សំណូមពរដល់អាជ្ញាធរថ្នាក់ខេត្តបន្តលើកស្លាក​សាសនាឲ្យបានទូលំទូលាយបន្ថែមទៀតនៅតាមផ្លូវសាធារណះ ឬតាមគោលដៅសំខាន់ៗនៅតាមបណ្តាស្រុកផងដែរ ដើម្បីចូលរួមលើកកម្ពស់ សាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋតែមួយគត់សម្រាប់មនុស្សជាតិសុំនិងគោរពសុំសេចក្តីសុខ។

លោកហម អារុណ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ខេត្តបានលើកឡើងថា ចំពោះចំណាប់អារម្មណ៍ក៏ដូចជា សំណូមពររបស់ពលរដ្ឋនិងក្រុមយុវជនជាសិស្សនិសិត្យខាងលើពិតជាល្អប្រសើរ ខណះបច្ចុប្បន្ននេះនៅតាមបណ្តាខេត្ត ផ្សេង​ក៏មាន លើកស្លាក​នេះផងដែរគ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។

លោកបន្តថា បើសិនជាអាជ្ញាធរធ្វើបានពិតជាប្រសើរណាស់ ជាពិសេសលើកនៅតាមបណ្តាគោលដៅទេសចរណ៍សំខាន់ៗ​ផងដែរ ដើម្បីជាប្រយោជន៍អាចទាក់ទាញចក្ខុនិងអារម្មណ៍ភ្ញៀវទេសចរទាំងជាតិអន្តរជាតិឲ្យកាន់តែមានកំណើនហើយបានផ្តល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមតំបន់នោះផងដែរ។

លោកហម អារុណ បាន​លើកឡើងថា បើតាមលោកបានដឹងនៅពេលលោក​ទៅទស្សន:កិច្ចនៅប្រទេសជិតខាង ក៏គេមានលើកច្រើនដែរនៅតាមគោលដៅនៃតំបន់ទេសចរណ៍របស់គេ ដោយក្នុងនោះមានស្លាក​ប៉ាណូរូបភាពតំបន់ទេសចរណ៍របស់គេផងដែរ ធ្វើឲ្យកំណើនភ្ញៀវរបស់គេជក់ចិត្តដិតអារម្មណ៍ក្នុងការទស្សនានិងសុំក្តីសុខនៅពេលធ្វើដំណើរ។

ពាក់ព័ន្ធស្លាក​សញ្ញាព្រះពុទ្ធសាសនានេះដែរ កន្លងមកថ្មីៗនេះលោកក៏បានចូលរួមប្រជុំនៅសាលាខេត្តដែរហើយលោកអភិបាលខេត្តក៏មានប្រសាសន៍ដែរថា ស្លាក​រូបព្រះពុទ្ធសាសនានឹងត្រៀមលើកបន្តជំនួសស្លាក​ប៉ាណូស្រាបៀរតែលោកមិនដឹងថា ការអនុវត្តនៅពេលណានោះទេ។ រឿងនេះសម្រេចលើគោលការរបស់រដ្ឋបាលខេត្តជាអ្នកសម្រេចនៅពេលក្រោយ។

ពាក់ព័ន្ធនិងផ្លាកសញ្ញាខាងលើ លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ខេត្ត បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីឲ្យដឹង នៅរសៀលថ្ងៃទី០៥ខែមិថុនានេះដែរថា លោកទទួលស្គាល់ក្នុងការលើកឡើងនិងសំណូមពរ របស់ប្រជាពលរដ្ឋក៏ដូចជាក្រុម ក្រុមសិស្សនិសិស្សិត​ខាងលើនេះពិតជាល្អប្រសើរ ប៉ុន្តែលោកថា សំខាន់វាស្ថិត​នៅលើថវិកាថាតើមានកម្រិតណា សម្រាប់អនុវត្តលើគម្រោងនេះ ព្រោះវាមិនមែនដាក់តែម្តងបាននោះទេ ត្រូវមានការផ្លាស់ប្តូររូបពេលណាដែលរូប “ឆ្លក់” ត្រូវតែផ្លាស់ប្តូរ ហើយក៏​មិនជាចំនួនតិចតូចនោះដែរ ត្រូវតែដាក់តាមបណ្តាស្រុកតំបន់សំខាន់ៗបន្តទៀតមិនត្រឹមតែក្នុងក្រុងនោះទេ។

ចំណែកលោក សុខ លូ អភិបាលខេត្តនៅមិនមានការឆ្លើយតបយ៉ាងណានោះទេ ពាក់ព័ន្ធស្លាក​សញ្ញារូបព្រះពុទ្ធសាសនានេះ ខណះនៅរសៀលថ្ងៃទី០៥មិថុនានេះ កម្ពុជាថ្មីបានដាក់សំនួរតាមតេលេក្រាមផ្ទាល់ខ្លួនរបស់លោក ហើយលោកបានត្រឹមចូលមើលប៉ុណ្ណោះ មិនត្រូវបានឆ្លើយតបនៅឡើយរហូតដល់ម៉ោងនេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម