ព័ត៌មានជាតិ
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ នឹងវាយតម្លៃការបោះឆ្នោតនៅកម្ពុជា ក្នុងសន្និសីទសារព័ត៌មាននាព្រឹកនេះ
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ នឹងចូលរួមនៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីវាយតម្លៃសភាពការណ៍ ក៏ដូចជាបរិយាកាសទូទៅ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលសន្និសីទនេះ ធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh។

សន្និសីទសារព័ត៌មាននេះ នឹងមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៣ ក្រុមរួមមាន៖ ក្រុម CD (អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ), ក្រុម CAPDI/TTank 2022/II0/IPTP និង ក្រុម ICAPP / សហគមន៍ខ្មែរក្រៅប្រទេស។
បើតាមរបាយការណ៍ពី គ.ជ.ប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥នេះ មានការចូលរួមសង្កេតការណ៍ ពីបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន ៧២ និងសហគមន៍អន្តរជាតិចំនួន ១៩។ ព្រមទាំងមានភ្ញៀវពិសេសចំនួន ៥ ស្ថាប័នផងដែរ។ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម។ មានប្រជាពលរដ្ឋ ៧៧.៩១ ភាគរយ ស្មើនឹងជាង ៧.១លាននាក់ បានមកចូលរួមបោះឆ្នោតនេះ ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង ៩.២លាននាក់។

សូមបញ្ជាក់ថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ហើយបើតាមលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខសុវត្ថភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ។ លោកបន្តថា ដំណើរការបោះឆ្នោតនេះ បើទោះបីជាមានបញ្ហារំខានខ្លះ ដែលបង្កឡើងដោយអាកាសធាតុការណាក៏ដោយ ក៏ដំណើរការនេះបានប្រព្រឹត្តទៅជាប្រក្រតីតាមការគ្រោងទុក។

ទោះជាយ៉ាងណា លោក ប្រាជ្ញ ចន្ទ អះអាងថា នៅក្នុងការបោះឆ្នោតនេះ មានទីតាំងការិយាល័យចំនួនជាង ៣០ ត្រូវបានផ្លាស់ប្តូរ។ ក្នុងនោះបញ្ហាសំខាន់ គឺបាក់ស្រុតចូលទៅក្នុងទន្លេ។
ទន្ទឹមនឹងការប្រកាស អំពីដំណើរការរលូននៃការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានអះអាងអំពីផែនការអុកឡុកការបោះឆ្នោតផងដែរ។ ប៉ុន្តែដើម្បីទប់ស្កាត់ផែនការនេះ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍នៃការបោះឆ្នោត និង គ.ជ.ប បានដាក់ចេញនូវសេចក្តីណែនាំ ស្ដីពី ការពង្រឹងសន្តិសុខ សុវត្ថិភាព សម្រាប់ព្រឹត្តិការណ៍ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ ឲ្យដំណើរការទៅដោយរលូនល្អ និងប្រកប ដោយសន្តិសុខ និងសុវត្ថិភាព។ លោកថា ដំណើរការបោះឆ្នោតនេះ មានបណ្ដឹងចំនួន ២ តែមិនទាន់ចេញជាផ្លូវការ៕
អត្ថបទ៖ កោះកែវ


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង