Connect with us

ព័ត៌មានជាតិ

​ព្យុះក្រវាញ ​ធ្វើឲ្យតំបន់មួយចំនួននៅកម្ពុជា ចុះត្រជាក់

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា វិសម្ពាធដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើន​ឥទ្ឋិពល​របស់ខ្លួ​ន ទៅជាកូនព្យុះទី២៣ ឈ្មោះ ក្រវាញ ។តាមការព្យាករ ព្យុះនេះ នឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច ចូលគៀកចុងជ្រោយឥណ្ឌូចិន ខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ រួចបន្តដំណើរចូលមកខេត្តកំពត និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។

ក្រសួងបញ្ជាក់ថា នៅថ្ងៃទី២៤ ខែធ្នូ វិសម្ពាធនេះ បានថយឥទ្ឋិពលទៅជាសម្ពាធទាប ដើរចូលទៅសមុទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តឆ្ពោះទៅខេត្តស៊ូរ៉ាត់ថានី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ  ​នឹងធ្វើធាតុអាកាសនៅកម្ពុជា ចុះត្រជាក់នៅតំបន់ជួរភ្នដងរែក ក្នុងរង្វង់ពី១៧អង្សា​សេ​ ទៅ២០អង្សាសេ បណ្ដាខេត្តនៅតំបន់វាលទំនាប ក្នុងរង្វង់ពី១៨អង្សាសេ ទៅ២១អង្សាសេ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ក្នុងរង្វង់ពី២០អង្សាសេ ទៅ២៣អង្សាសេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម