ព័ត៌មានជាតិ
លោក ម៉ម សូណង់ដូ ថា ការបោះឆ្នោតប្រព្រឹត្តទៅក្នុងទិដ្ឋភាពដ៏ឱឡារិក និងប្រកបទៅដោយភាពស្ងប់ស្ងាត់ គួរឲ្យកត់សម្គាល់
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បានប្រព្រឹត្តទៅក្នុងទិដ្ឋភាពដ៏ឱឡារិក និងប្រកបទៅដោយភាពស្ងប់ស្ងាត់យ៉ាងគួរឲ្យកត់សម្គាល់ ទោះបីជាមានលទ្ធផលក្នុងរូបភាពណាក៏ដោយ។

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក៏ដូចជាគណបក្សនយោបាយស្របច្បាប់ចំនួន១៦ដទៃទៀតដែលបានចូលរួមប្រកួតប្រជែងនាឱកាសបោះឆ្នោតនេះ ដែលជាការឆ្លើយតបសមស្របទៅនឹងការកំណត់ក្នុងមាត្រា១ នៃរដ្ឋធម្មនុញ្ញដែលចែងថា៖ ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលមានព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ជាពិសេស គឺការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះកររហូតដល់ទៅជាង៧,១ លាននាក់ ស្មើនឹង ៧៧,៩១ ភាគរយ នៃចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៩,២ លាននាក់។

បើតាមលោក ម៉ម សូណង់ដូ ទាំងនេះសបញ្ជាក់ឲ្យឃើញថា លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជាកំពុងវិវឌ្ឍន៍ទៅជាលំដាប់លំដោយជាលក្ខណ:វិជ្ជាមាន ហើយដូចមានសក្ខីភាពបញ្ជាក់បន្ថែមពីសំណាក់ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័ន អង្គការសហគមអន្តរជាតិនានាចំនួនប្រមាណជាង៩០ ដែលបានអះអាងនៅក្នុងសន្និសិទសារពត៌មានកាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ មាន ដំណើរការយ៉ាងល្អត្រឹមត្រូវ សេរី មានតម្លាភាព និងយុត្តិធម៌”។

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យមានមោទនភាព និងមានកិត្តិយសខ្ពស់ ដោយបានចូលរួមក្នុងវិធីសាស្ត្រនៃយុទ្ធនាការបោះឆ្នោត គិតចាប់តាំងពីពេលចាប់ផ្តើមរហូតដល់ទីបញ្ចប់ ដែលបានប្រព្រឹត្តទៅយ៉ាងរលូនជាមួយនឹងបរិយានកាសរីករាយ និងស្ងៀមស្ងាត់ ។ ស្មារតីសន្តិភាពបានជ្រួតជ្រាបក្នុងគ្រប់ស្រទាប់ប្រជាពលរដ្ឋខ្មែរជាទូទៅ ដែលបង្ហាញឲ្យឃើញយ៉ាងប្រត្សក្រនៅក្នុងការចូលរួមយ៉ាងសន្ធឹកសន្ធាប់នាឱកាសនៃការបោះឆ្នោតកន្លងមកនេះ ។

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យប្រាថ្នាចង់ឃើញការវិវត្តន៍ទៅជាវិជ្ជមាននេះនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឆ្ពោះទៅរកភាពរុងរឿងនាអនាគតកាល ៕
អត្ថបទ៖ កោះកែវ

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ