ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង កំពុងថ្លែងសន្ទរកថា ក្នុងពិធីប្រកាសកាន់មុខតំណែងអភិបាលខេត្តប៉ៃលិន
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកំពុងចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនថ្មីនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តប៉ៃលិន។
ក្នុងសន្ទរកថា សម្តេចក្រឡាហោម ស ខេង បានលើកករណីគ្រឿងញៀនមានទំហំកាន់តែធំឡើង ដែលត្រូវតែយកចិត្តទុកដាក់បង្រ្កាបឲ្យខានតែបាន។ ការផ្ទុះការឆ្លងកូវីដទ្រង់ទ្រាយធំនៅប្រទេសថៃថ្មីៗ ក៏ជាក្តីព្រួយបារម្ភ ជាពិសេសខេត្តដែលជាប់ព្រំដែនថៃ ត្រូវចាត់វិធានការរឹតបន្តឹងអ្នកដំណើរចេញចូល ដើម្បីបង្ការការឆ្លងចូលក្នុងប្រទេស។
សម្តេចក៏លើកឡើងពីការធ្វើវិមជ្ឈការផ្ទេរអំណាច និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងជំរុញឲ្យមន្រ្តីតាមមូលដ្ឋាន ខិតខំផ្តល់សេវាសាធារណៈដល់ប្រជាពលដ្ឋ ទទួលខុសត្រូវលើការគ្រប់គ្រង ចាត់ចែង ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា លោកជំទាវ បាន ស្រីមុំ សមាជិករដ្ឋសភា និងជាតំណារាស្រ្តមណ្ឌលខេត្តប៉ៃលិន ត្រូវចូលកាន់តំណែងជាអភិបាលខេត្តប៉ៃលិនថ្មីជំនួស លោក ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ លោកជំទាវ បាន ស្រីមុំ ភរិយាឯកឧត្តម អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិន៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់