Connect with us

ព័ត៌មានជាតិ

បើក​សំណើដេញថ្លៃ​គម្រោង​លទ្ធកម្ម​ខេត្ត​តាកែវ​ មិន​តម្រូវ​ឲ្យ​អ្នក​សារព័ត៌មាន​ចូលរួមទេ

បានផុស

នៅ

កម្មវិធី​បើកសំណើការដេញថ្លៃ​គម្រោងសាងសង់​អាគារសាលាឃុំ ​និងកែលម្អសួនច្បារ​មួយ​ចំនួនរបស់អង្គភាពលទ្ធកម្មរដ្ឋបាលសាលាខេត្តតាកែវ​នៅព្រឹកថ្ងៃទី០៧ ខែមិថុនា​ ឆ្នាំ​២០២២​នេះ មិនអនុញ្ញាត​ឲ្យអ្នកកាសែត​ចូលទៅ​ក្នុងបន្ទប់ដេញថ្លៃ​ផ្តិតយកព័ត៌មាននោះទេ​ ដែលនេះ​ផ្ទុយទៅ​និងអ្វីដែលជាការដេញថ្លៃជាសាធារណៈ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡាច ចាន់ថន មន្ត្រីការិយាល័យលទ្ធកម្ម នៃរដ្ឋបាលសាលាខេត្តតាកែវ​ ដែលជាអ្នករៀប​ចំ​ចាត់ចែងក្នុងកម្មវិធីដេញថ្លៃនេះ បានឲ្យអ្នកកាសែតចេញពីបន្ទប់ដេញថ្លៃដោយនិយាយថា ក្រៅ​ពីក្រុមហ៊ុន និងមន្ត្រីពាក់ព័ន្ធមិនអាចចូលរួមបានទេ ​ហើយបើអ្នកកាសែតចង់ចូលរួមដែរត្រូវតែ​មានការអនុញ្ញាតពីរដ្ឋបាលខេត្តជាមុនសិន។ ​

តាមសម្តីមន្ត្រីការិយាល័យលទ្ធកម្មរូបនេះបញ្ជាក់ក្រោយចប់ការដេញថ្លៃថា ពេលនេះខាង​លទ្ធកម្ម​ខេត្ត​មិនទាន់សម្រេច​យកក្រុមហ៊ុនណាមួយឲ្យធ្វើការសាងសង់នូវគម្រោងទាំងនេះទេ ដោយត្រូវរង់​ចាំមួយសប្តាហ៍ទៀត ទើបសម្រេចត្បិតតែការដេញថ្លៃនេះបានចប់រួចរាល់ក៏ដោយ។

សូមបញ្ជាក់ថា តាមសេចក្តីជូនដំណឹងរបស់លទ្ធកម្មខេត្តតាកែវ ដែលចេញកាលពីថ្ងៃទី០៥ ខែ​ឧសភា ឆ្នាំ២០២២ បានដាក់ឲ្យក្រុមហ៊ុន​ធ្វើការដេញថ្លៃជាសា​ធារណៈ​នូវគម្រោងសាងសង់​អាគារ​សាលាឃុំ ០៨ ខ្នង តាមបណ្តាស្រុកមួយចំនួន គឺនៅស្រុកអង្គរបូរី បូរីជលសារ កោះអណ្តែត បាទី គីរីវង់ និងស្រុកទ្រាំង ព្រម​ទាំងគម្រោងសាងសង់ កែលំអរហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដូនកែវ មួយចំនួនទៀតផងដែរ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានជាង ៩,៤៤ពាន់លានដុល្លារ នៅក្នុង២ខែដំបូង​

ព័ត៌មានជាតិ៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អប់រំ ៖ កម្ពុជា ចាំបាច់ត្រូវវិនិយោគលើការគាំពារ និងអប់រំកុមារតូច ដើម្បីកសាងមូលធនមនុស្សប្រកបដោយគុណភាព

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ម្លប់ នៃសន្តិភាព បានជំរុញឲ្យមានការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ

កីឡា៣០ នាទីutes មុន

គ្រូ Man United រកឃើញគ្រាប់ពេជ្រថ្មីម្នាក់ទៀត ក្រោយ​ស្មើ Arsenal យប់​មិញ

ព័ត៌មានជាតិ៣៥ នាទីutes មុន

កសិដ្ឋាននៅខេត្តព្រះសីហនុ​ សាកល្បង​ដាំ​ទំពាំង​​​បាយជូរ និង​បន្លែ​​ផ្លែឈើចម្រុះ​​គ្មានប្រើ​សារជាតិគីមី

Sokha Hotels

ព័ត៌មានពេញនិយម