ព័ត៌មានជាតិ
អតីតប្រធានាធិបតីកូឡុំប៊ី អរគុណកម្ពុជា ផ្តល់ការហ្វឹកហ្វឺនដោះស្រាយវិបត្តិសំណល់ជាតិផ្ទុះ
អតីតប្រធានាធិបតីសាធារណៈរដ្ឋកូឡុំប៊ី លោក Andres Pastrana Arango និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល ថ្លែងអំណរគុណព្រះរាជាណាចក្រកម្ពុជា ក្នុងការហ្វឹកហ្វឺនដល់សិក្ខាកាមកូឡុំប៊ី នូវជំនាញការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការ។

ឆ្លៀតក្នុងឱកាសដំណើរទស្សនកិច្ច នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០២២នេះ លោក Andres Pastrana Arango បានចូលសួរសុខទុក្ខកងទ័ពកូឡំប៊ី ដែលកំពុងស្នាក់នៅហ្វឹកហ្វឺននៅកម្ពុជា និងស្របពេលដែលអង្គភាពស៊ីម៉ាក់កំពុងផ្តល់ការហ្វឹកហ្វឺនដល់សិក្ខាកាមកូឡុំប៊ី នូវជំនាញការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការ។

លោកបានសម្ដែងការអរគុណចំពោះរាជរដ្ឋាភិបាល ដែលបានជួយផ្តល់បទពិសោធន៍នៃការដោះស្រាយវិបត្តិសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលប្រទេស និងប្រជាជនកូឡុំប៊ី កំពុងប្រឈមមុខយ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមស៊ីវិលជាង៥០ឆ្នាំ។

លោក Andres Pastrana Arango បានរំលឹកអំពីការពិភាក្សា និងសំណេះសំណាលជាមួយសម្តេចអគ្គមហាសេនាធិបតីតេជោ ក្នុងការដោះស្រាយវិបត្តិ និងការកសាងសន្តិភាពនៅកម្ពុជា និងកោតសរសើរចំពោះសមិទ្ធផលរីកចម្រើនយ៉ាងធំធេងក្រោមការដឹកនាំរបស់សម្តេចតេជោ រួមជាមួយនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថ្មីៗកន្លងទៅនេះ តាមគន្លងលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីសាធារណៈរដ្ឋកូឡុំប៊ី លោក Andres Pastrana Arango និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល បានអញ្ជើញមកទស្សនៈកិច្ចមកកម្ពុជា នៅកំលុងពេលបោះឆ្នោតជ្រើសរើសក្រុមព្រឹក្សាឃុំសង្កាត់ ត្រូវបានទទួលស្វាគមន៍ពីសំណាក់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់នៅកម្ពុជា នៅទីបញ្ចាការស៊ីម៉ាក់ភ្នំពេញ៕
អត្ថបទ៖ ឌឿនចាន់ ថារី


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ