ព័ត៌មានជាតិ
វិទ្យាស្ថានថាក់គ្លូប៊ល ផ្តល់អាហារូបករណ៍ ដល់វិស្វករវ័យក្មេង ប្រាំពាន់នាក់
វិទ្យាស្ថាន ថាក់គ្លូប៊ល នឹងផ្តល់អាហារូបករណ៍ ផ្នែកបច្ចេកវិទ្យាព័ត៌មាន ដល់វិស្វករវ័យក្មេងកម្ពុជា ប្រមាណ ៥ ០០០ នាក់ ដើម្បីពង្រឹងសមត្ថភាពយុវជនកម្ពុជាឆ្លើយតបទៅនឹងតម្រូវការទីផ្សារសាកល។
វិទ្យាស្ថាន ថាក់គ្លូប៊ល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងប្រទេសជប៉ុន ក្នុងគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញបច្ចេកវិទ្យា និងជំនាញសតវត្សទី២១។ បច្ចុប្បន្ននេះ វិទ្យាស្ថាន ថាក់គ្លូប៊ល បានផ្ដល់អាហារូបករណ៍ដល់សិស្សចំនួន ២២៥ នាក់ ដោយបណ្ដុះបណ្ដាលទៅលើមុខវិជ្ជាចំនួន ៦ ដូចជា Digital Marketing UX/UI Design App and Web Development Cyber Security Artificial Intelligence FinTech។
ថ្លែងក្នុងជំនួបពិភាក្សាការងារ ជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៧ ខែមិថុនានេះ លោកស្រី ហ៊ាង អូមួយ ប្រធានវិទ្យាស្ថាន ថាក់គ្លូប៊ល បានស្នើសុំការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បន្ថែមទៀត។
ជាមួយគ្នានេះ លោកស្រីក៏ចង់ឱ្យមានកម្មវិធីផ្លាស់ប្តូរអនុស្សរណៈ នៃការយោគយល់រវាងក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថាន ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់លោក យ៉ឹស៊ឹណុគី សុជិ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន ថាក់គ្លូប៊ល និង ក្រុមការងារវិទ្យាស្ថាន ថាក់គ្លូប៊ល ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ ជាពិសេសវិស័យបច្ចេកវិទ្យា ដែលជាជំនាញដ៏ចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងការត្រៀមខ្លួនក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថល។
លោកបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ដល់វិទ្យាស្ថាន ថាក់គ្លូប៊ល ដែលបានចូលរួមជួយលើកកម្ពស់វិស័យបច្ចេកវិទ្យា និងបានផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្ស ហើយក្រសួងអប់រំ នឹងបន្តគាំទ្រគម្រោងថ្មីៗរបស់វិទ្យាស្ថាន ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ