Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ច្រាន ចោលការ​ចោទប្រកាន់ អំពី​មូលដ្ឋាន​កងទ័ពជើងទឹក​រាម

បានផុស

នៅ

ការ​លើកឡើង​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​តាម​ទូរសព្ទ នា​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២២​នេះ ​ជាមួយ​លោកស្រី Penny Wong ដែល​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​។

​នៅក្នុង​ជំនួប​នោះ ​លោក ស្រី Penny Wong បាន​សាកសួរ​ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញសារព័ត៌មាន​មួយចំនួន​។ ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​ទាំងនោះ ហើយ​ថា ជាការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​បានបញ្ជាក់​ជាថ្មី​នូវ​ការ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​របស់​កម្ពុជា​ចំពោះ រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដែល​មិន​អនុញ្ញាត​ឲ្យមាន​មូលដ្ឋាន ឬ​វត្តមាន​កងទ័ព​បរទេស​ណាមួយ​នៅលើ​ទឹកដី​កម្ពុជា​ឡើយ និង​បាន​គូស​បញ្ជាក់​ថា ការ​កែលំអ​មូលដ្ឋាន​ក​ង​ទ័ពជើងទឹក​រាម​នេះ គឺ​ធ្វើ​ឡើង ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក​របស់​កម្ពុជា ដើម្បី​ការពារ​បូរណភាព​ដែនសមុទ្រ​របស់​ខ្លួន និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​តាម​ដែនសមុទ្រ​។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​អំពី​កាយវិការ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុញ្ញាត​ឲ្យ​អនុព័ន្ធយោធា​បរទេស​នៅ​ភ្នំពេញ ទៅ​ទស្សនា​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​កាយវិការ​នេះ មិន​ធ្លាប់​ត្រូវបាន​អនុវត្ត​ពីមុន មក​ដោយ​ប្រទេស​ណាមួយ​ឡើយ ក្នុង​ការ​អនុញ្ញាតឱ្យ​បរទេស​ចូល​ទស្សនា​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លៀត ឱកាស នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី កាលពីពេល​ថ្មីៗ​នេះ ដើម្បី​បញ្ជាក់​ជាថ្មី​ពី​ការ​ប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុងការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទ​ប្បញ្ញត្តិ​នានា នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​មិន​អនុញ្ញាត​ឲ្យមាន​មូលដ្ឋាន​កងទ័ព​បរទេស​ណាមួយ នៅលើ​ទឹកដី​ក​ម្ពុ​ជា​នោះឡើយ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម