Connect with us

ព័ត៌មានជាតិ

ប្រេសិតពិសេសប្រធានអាស៊ាន ប្រាប់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អំពីការខិតខំនានារបស់កម្ពុជា ដើម្បីមីយ៉ាន់ម៉ា

បានផុស

នៅ

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន បានប្រាប់លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលទើបតែងតាំងថ្មី អំពីកិច្ចខិតខំរបស់កម្ពុជា ដើម្បីអនុវត្តកិច្ចព្រមព្រៀងនានានៅមីយ៉ាន់ម៉ា។ ក្នុងនោះ មានបទឈប់បាញ់ជាដើម និងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ជំនួយមនុស្សធម៌ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកាលពីថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចសន្ទនានោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោកស្រី Penny Wong អំពីដំណើរទស្សនកិច្ចលើកទីមួយរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ ២០២២ ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដោយបានបញ្ជាក់ថា ដំណើរទស្សនកិច្ច​នោះ បានត្រួសត្រាយផ្លូវសម្រាប់ជំហានសមស្របជាបន្តទៀត ដើម្បីនាំមកនូវវឌ្ឍនភាពលើអាទិភាពបន្ទាន់ចំនួន ៣ សម្រាប់ការអនុវត្តការព្រមព្រៀងជា ឯកច្ឆន្ទ៥ ចំណុច៖ ១, ការបញ្ឈប់អំពើហិង្សា ២, ការធានាការផ្តល់ជំនួយមនុស្សធម៌ ទាន់ពេលវេលាដោយគ្មានការរើសអើង និង៣, ការកសាងបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីលទ្ធផលសំខាន់ៗចំនួន ៣ ដែលសម្រេចបានពីកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ រួមមាន: ១, ក្របខ័ណ្ឌនៃការរៀបចំ សម្រាប់ការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ាន ២, ការដោះស្រាយបញ្ហាប្រឈមនានា សម្រាប់ប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ និង ៣, ក្របខ័ណ្ឌសម្រាប់ក្រុមប្រតិបត្តិ ការគ្រប់គ្រងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនផងដែរអំពីការរៀបចំ សម្រាប់ដំណើរទស្សនកិច្ចលើកទីពីររបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងកិច្ចសន្ទនានោះដែរ លោកស្រី Penny Wong បានថ្លែងអំណរគុណ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានចែករំលែកព័ត៌មាន អំពីបញ្ហានៅមីយ៉ាន់ម៉ា ក៏ដូចជាបញ្ហាមួយចំនួនទៀត ដែលជាការចង់ដឹងរបស់លោកស្រី ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលទើបត្រូវបានតែងតាំងថ្មី៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម