ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច ច្នៃប្រឌិតសាកល្បងផលិតស្រាពី«ផ្លែព្រីង»
ខុសពីប្រទេសលោកខាងលិច និងប្រទេសអាស៊ីខ្លះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ចេញគំនិតច្នៃប្រឌិតផលិតស្រាចេញពី«ផ្លែព្រីង»។ នៅពេលនេះ លោកគ្រាន់តែសាកល្បងផលិតវាសម្រាប់ទទួលទានដោយខ្លួនឯងសិន ដោយមិនទាន់គិតទីផ្សារអ្វីឡើយ។

តាមរយៈទំព័រហ្វេសប៊ុកកាលពីដើមសប្តាហ៍នេះ លោកបណ្ឌិត សុខ ទូច បានបង្ហាញពីរូបភាព និងវីដេអូនៃបច្ចេកទេសផលិតស្រាពី«ផ្លែព្រីង»នេះ។ អមជាមួយរូបភាព និងវីដេអូនេះ លោកបណ្ឌិត សុខ ទូច បានសរសេររៀបរាប់ថា៖«សាកល្បងធ្វើស្រាពីផ្លែព្រីង កុំនិយាយអំពីទីផ្សារ ត្រូវតែកែច្នៃវាហើយអាចទុកបានកាន់តែយូរកាន់តែឆ្ងាញ់ កាន់តែថ្លៃ។ សាកល្បងធ្វើសម្រាប់ខ្លួនឯង និងចែកជូនភ្លក់។ សារធាតុផ្សំមានព្រីង៣គីឡូក្រាម ទឹក៦លីត មេដាក់ធ្វើនំបុ័ង១០ក្រាម ស្ករអំពៅ១.៨គីឡូក្រាម»។

សូមបញ្ជាក់ឲ្យដឹងថា ក្រៅពីការសាកល្បងផលិតស្រាចេញពី«ផ្លែព្រីង»នេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ ក៏បានណែនាំឲ្យមន្រ្តីរបស់ខ្លួនធ្វើការច្នៃមុខម្ហូបផ្សេងៗផងដែរ ដើម្បីចងក្រងទុកជាឯកសារសម្រាប់អ្នកជំនាន់ក្រោយ និងសម្រាប់បង្ហាញទៅកាន់ពិភពលោក។ បន្ទាប់ពីការកែច្នៃនេះ លោកបណ្ឌិត សុខ ទូច បានបង្កើតឲ្យមានវគ្គសិក្សាពីការធ្វើម្ហូបអាហារនៅរាជបណ្ឌិត្យសភាកម្ពុជា៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់