ព័ត៌មានជាតិ
អាជ្ញាធរខេត្តបាត់ដំបងកំពុងកែសម្រួលផ្ទៃដីជាង ២ ពាន់ហិកតាជូនពលរដ្ឋ
រដ្ឋបាលខេត្តបាត់ដំបង កំពុងកែសម្រួលព្រំប្រទល់ដីតំបន់៣ ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកមោងឬស្សីនៅបឹងទន្លេសាប ដើម្បីកាត់ឆ្វៀលជូនប្រជាពលរដ្ឋ។
ប្រធានមន្ទីររៀបចំដែនដីខេត្តបាត់ដំបងលោក អ៊ូ ដារី ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២នេះថា អាជ្ញាធរកំពុងអនុវត្តជំហានទី១ ដោយសម្រួលបានប្រមាណ ១ ពាន់ហិកតា នៅស្រុកឯកភ្នំ ហើយនឹងអនុវត្តបន្តកាត់ឆ្វៀលនៅស្រុកមោងឬស្សីប្រមាណ ១ ហិកតាបន្ថែមទៀតនៅជំហានបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ បានបញ្ជាឱ្យអាជ្ញាធរចុះធ្វើការពិនិត្យកែសម្រួលកាត់ឆ្វៀលដីបឹងទន្លេសាបតំបន់ ២ និងតំបន់ ៣ ជូនប្រជាពលរដ្ឋទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ។

ថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលព្រំប្រទល់តំបន់ដីបឹងទន្លេសាបនៅខេត្តជាប់បឹងទន្លេសាបមួយចំនួនរួចហើយរួមមាន ខេត្តកំពង់ធំ សម្រួលផ្ទៃដីទំហំ ១០ ០១៤ហិកតា ចេញពីតំបន់២ បញ្ចូលមកក្នុងតំបន់១នៅបឹងទន្លេសាប ជូនពលរដ្ឋ៩ ១៤៤គ្រួសារ។

ខេត្តពោធិ៍សាត់កែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ ប្រគល់ជូនពលរដ្ឋ ១ ៦៥៨ គ្រួសារសម្រាប់អាស្រ័យផល។ ខេត្តបន្ទាយមានជ័យ ៥៨ ហិកតា ១៦ អា ស្ថិតនៅស្រុកព្រះនេត្រព្រះ។
ចំណែកឯខេត្តកំពង់ឆ្នាំង និងសៀមរាបអាជ្ញាធរមិនទាន់កំណត់ទំហំដីជាក់លាក់នៅឡើយទេ ដោយកំពុងចុះធ្វើការវ៉ាស់វែង ខណៈអភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ធបង្ហើបថា ទំហំដីខ្ទង់ម៉ឺនហិកតា និងពលរដ្ឋរាប់ម៉ឺនគ្រួសារនឹងទទួលបានដីដែលរាជរដ្ឋាភិបាលកាត់ឆ្វៀលជូនប្រជាពលរដ្ឋដើម្បីបានអាស្រ័យផល៕

អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ