ព័ត៌មានជាតិ
ក្រសួងសុខាភិបាលអនុញ្ញាតឲ្យមានការជួបជុំលក្ខណៈទ្រង់ទ្រាយតូចមិនលើសពី២០នាក់ក្នុងឱកាសចូលឆ្នាំសកល
ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យប្រជាពលរដ្ឋនិងជនបរទេសដែលកំពុងស្នាក់នៅប្រទេសកម្ពុជាជួបជុំជាលក្ខណៈទ្រង់ទ្រាយតូចមិនឲ្យលើសពី២០នាក់ឡើយដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ទ្រង់ទ្រាយធំចូលទៅក្នុងសហគមន៍។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការការពារ ការចម្លងនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លងឆ្នាំសកលថ្មីនិងសម្រាប់ឆ្នាំ២០២១ដែលចេញផ្សាយនៅព្រឹកថ្ងៃទី២១ ខែធ្នូនេះ បានឲ្យដឹងថា ការអនុញ្ញាតឲ្យមានការជួបជុំលក្ខណៈទ្រង់ទ្រាយតូចៗនេះដោយសារស្ថានភាពជំងឺកូវីដ១៩ នៅលើសកលលោកនិងតំបន់នៅមិនទាន់មានការធូរស្បើយនៅឡើយទេ ព្រមទាំងបាននឹងកំពុងផ្ទុះឡើងវិញនៅតាមបណ្ដាប្រទេសជាច្រើនទៀត បើទោះបីជាប្រទេសកម្ពុជាបានគ្រប់គ្រងជំងឺនេះបានល្អប្រសើរក៏ដោយ។
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ក្នុងទ្រង់ទ្រាយតូចក្តីឬធំក្តីនាអំឡុងពេលគ្រឹះស្មាស់ចូលឆ្នាំថ្មីនិងពេលឆ្លងឆ្នាំសកលថ្មី ក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលរដ្ឋក៏ដូចជាជនបរទេសស្នាក់នៅកម្ពុជា បន្តរស់នៅធម្មតាតាមបែបគន្លងថ្មីនិងពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ លាងដៃញឹកញាប់ជាមួយសាប៊ូអាកុលឬទឹកជែល លាងដៃនឹងរក្សាគំលាតសុវត្ថិភាពសង្គម និងបុគ្គលចាប់ពី១ម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់គ្នានៅគ្រប់កន្លែងគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ។

ជាមួយគ្នានេះដែរ មិនត្រូវចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើនពេករកកន្លែងដែលមានខ្យល់ចេញចូលកុំទៅកន្លែងមានមនុស្សច្រើនកុះករនិងកុំប៉ះពាល់គ្នាកុំចាប់ដៃគ្នាកុំកៀកស្មាគ្នា កុំអោបគ្នា នៅពេលជួបគ្នាជាដើមព្រោះអាចធ្វើឲ្យមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ១៩។
ក្រសួងបានបញ្ជាក់ថា «ពេលនេះគឺជាដំណាក់ការចាំបាច់បំផុតដែលយើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នាក្នុងការអនុវត្តវិធានការសុខាភិបាល ដែលមានសារៈសំខាន់នេះដើម្បីទប់ស្កាត់ការចម្លងរាល់រាលដាលក្នុងសហគមន៍ ព្រោះថាវីរុសកូវីដ១៩នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ហើយមេរោគដ៏សាហាវនេះ ក៏មិនភ្លេចយើងដែរបើយើងធ្វេសប្រហែសនោះ។ ដូច្នេះមានតែវិធីការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនប៉ុណ្ណោះ ទើបអាចជួយទប់ស្កាត់បានជាអតិបរមានូវការចម្លងពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារខ្លួននិងពីបុគ្គលទៅជាការចម្លងរាតត្បាតក្នុងសហគមន៍ទ្រង់ទ្រាយធំ»។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានណែនាំដល់កន្លែងលក់ដូរភោជនីយដ្ឋានអាហារដ្ឋាន ផ្សារទំនើប ធនាគារនិងកន្លែងពាណិជ្ជកម្មផ្សេងត្រូវត្រួតពិនិត្យអោយបានហ្មត់ចត់បើអតិថិជនមិនមានពាក់ម៉ាស់ គឺមិនអនុញ្ញាតឲ្យចូលក្នុងទីកន្លែងរបស់ខ្លួនឡើយហើយត្រូវមានការវាស់កំដៅនិងរៀបចំកន្លែងអង្គុយរក្សាកម្រិតគ្នាមួយម៉ែត្រកន្លះឡើងទៅមានទឹកអាល់កុលឬទឹកជែលសម្រាប់អតិថិជនលាងដៃនិងនៅតាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃជាប្រចាំ។
ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ របស់បងប្អូនប្រជាពរដ្ឋទាំងអស់និងអាជ្ញាធររាជធានីខេត្តស្រុកខណ្ឌរដ្ឋបាលឃុំសង្កាត់ទាំងអស់ ហើយក្រសួងក៏សូមថ្លែងអំណរគុណអំពាវនាវដល់សាធារណជនទាំងអស់សូមចូលរួមអនុវត្តតាមការណែនាំខាងលើឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩ ពីបុគ្គលម្នាក់ទៅម្នាក់និងកុំឲ្យមានការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣៤៥នាក់ និងអ្នកកំពុងសំរាកនៅមន្ទីរពេទ្យចំនួន១៨នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី