ព័ត៌មានជាតិ
សមត្ថកិច្ចបង្ក្រាបវង់ល្បែង២កន្លែងផ្សេងគ្នាឃាត់ខ្លួន៦នាក់រួមនិងវត្ថុតាងមួយចំនួន
លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌនៃស្នងការខេត្តបានអោយដឹងថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលម៉ោង០៥:០១នាទីល្ងាចក្រុមអន្តរាគមន៍បង្ការបង្ក្រាបបានសហការជាមួយកម្លាំងការិយាល័យជំនាញនឹងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន០២ទីតាំងផ្សេងគ្នានៅក្នុងក្រុងបាត់ដំបងក្នុងនោះឃាត់ខ្លួនអ្នកប្រព្រឹត្តិ០៦នាក់រួមនិងដកហូតវត្ថុតាងមួយចំនួនផង។

លោកបន្តថាទីតាំងទី១បើកលេងល្បែងស៊ីសង(ភ្នាល់កីឡាប្រដាល់)នៅចំណុចភូមិអូរចារសង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទីតាំងទី២បើកលេងល្បែងស៊ីសង(ភ្នាល់អាប៉ោង)នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការទាំងពីរទីតាំងខាងលើ កម្លាំងបានធ្វើការនាំខ្លួនមនុស្សចំនួន០៦នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ។ ចំណែកវត្ថុតាងដកហូតរួមមាន៖ កម្រាលកៅស៊ូសម្រាប់ចាក់អាប៉ោងចំនួន០១,គម្របផ្តិលសម្រាប់គ្របអាប៉ោងចំនួន០១,ចានសម្រាប់បាញ់អាប៉ោងចំនួន០១,គ្រាប់មេអាប៉ោងចំនួន០១ន០១,ចានជ័រដាក់ដីខ្សាច់សម្រាប់ទ្រចានអាប៉ោងចំនួន០១។

ក្រោយពីសមត្ថកិច្ច ធ្វើការណែនាំអប់រំក៏បានជំរុញឲ្យអ្នកទាំង៦នាក់ធ្វើកិច្ចសន្យាបញ្ឈប់លេងរាល់ល្បែងស៊ីសងបន្តទៀតផងដែរ ទើបអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ៕
អត្ថបទ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី