ព័ត៌មានជាតិ
ទីប្រឹក្សាសម្តេច ហ៊ុន សែន ៖ គុណតម្លៃអ្នកសារព័ត៌មាន ត្រូវបានរម្លេចនៅក្នុងសៀវភៅ «សម្តេច ហ៊ុន សែន ៣យន្តការ ឈ្នះកូវីដ១៩»
លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអ្នករៀបរៀងសៀវភៅ «សម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ១៩» ដែលគ្រោងនឹងបោះពុម្ពនាពេលឆាប់ៗខាងមុខនេះ បានមានប្រសាសន៍នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២នេះថា ក្រៅពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសផែនការយុទ្ធសាស្រ្ត ៤ ដំណាក់កាលដ៏មានប្រសិទ្ធភាព និ ង៣យន្តការ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អ្នកសារព័ត៌មាន ដែលមានក្រមសីលធម៌វិជ្ជាជីវៈ ក៏ជាផ្នែកមួយ ជាអ្នករួមចំណែកកដ៏សំខាន់ ក្នុងការធ្វើឱ្យការប្រយុទ្ធប្រឆាំងនេះឆាប់ទទួលបានជោគជ័យដែរ។
លោកអះអាងថា ការរួមចំណែករបស់អ្នកសារព័ត៌មានវិជ្ជាជីវៈ បានធ្វើឱ្យព័ត៌មាន ឬដំណឹងក្លែងក្លាយ ព័ត៌មានបំពុល លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអំពីជំងឺកូវីដ-១៩ បានសាបរលាប និងឈានទៅរកភាពជឿជាក់លើវិធានការរបស់រាជរដ្ឋាភិបាល អាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ ព្រោះនៅគ្រាដំបូង ក្រុមអ្នកបំពុលសង្គម និងអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ បានលើកយករូបភាព នៃមនុស្សខ្យល់គ ប្រកាច់ស្លាប់ ឬអ្នកជំងឺផ្សេងៗមកបង្ហោះលើហ្វេសប៊ុកថា ជាអ្នកជំងឺកូវីដ-១៩ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ហើយភ័យស្លន់ស្លោ ជ្រួលច្របល់។
លោក ពៅ សុខ ដែលជាអតីតជានិពន្ធនាយករង គ្រប់គ្រងព័ត៌មាននៅស្ថានីយទូរទស្សន៍ដ៏ល្បីមួយដែរនោះ បានឱ្យដឹងថា ប្រសិនបើមិនមានការបង្រ្កាបតាមរយៈយន្តការច្បាប់ និងការបន្សាបព័ត៌មានក្លែងក្លាយតាមរយៈអ្នកសារព័ត៌មានប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈទេ ប្រជាពលរដ្ឋនៅតែស្លន់ស្លោ នៅតែគ្មានភាពជឿជាក់លើវិធានសុខាភិបាល ហើយការប្រយុទ្ធប្រឆាំង ឬកាប់បញ្ចប់ការរាតតត្បាតជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលក៏មានការលំបាក។
លោក ពៅ សុខ បញ្ជាក់ទៀតថា នៅក្នុងសៀវភៅ «សម្តេច ហ៊ុន សែន ៣យន្តការ ឈ្នះកូវីដ១៩» គុណតម្លៃ នៃអ្នកសារព័ត៌មានវិជ្ជាជវៈ ក៏មានរៀបរាប់ និងបង្ហាញនៅក្នុងសៀវភៅនេះ ដូចជាប្រសាសន៍សម្តេច ហ៊ុន សែន បានលើកឡើងថា សារព័ត៌មានក្លែងក្លាយ មានចរិតកាចសាហាវជាងជំងឺកូវីដ-១៩។ ចំណែកឯកឧត្តម ខៀវ កាញារីទ្ធ ក៏មានប្រសាសន៍ដែរថា សារព័ត៌មានក្លែងក្លាយបង្កគ្រោះថ្នាក់ជាងអាវុធបរមាណូទៅទៀត។
គួររម្លឹកថា លទ្ធផលជំហានដំបូង នៃកិច្ចប្រឹងប្រែង និងការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ គិតត្រឹមដើមឆ្នាំ ២០២១ គឺរយៈពេលមួយឆ្នាំ នៃដំណើរការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល គឺក្រសួងព័ត៌មាន បាន រកឃើញថា មានព័ត៌មានមិនពិត ឬក្លែងក្លាយប្រមាណជិត ២០០ករណី ត្រូវបានបង្កើតឡើងដើម្បីបំពុល ឬបំផ្លាញសង្គម។ ព័ត៌មាននេះត្រូវបានបង្រ្កាប។ ជិតមួយឆ្នាំក្រោយមក គឺនៅពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២១ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ ក្រសួងព័ត៌មានបានរកឃើញថា មានព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ ព័ត៌មានបំពុលសង្គម ព័ត៌មានជេរប្រមាថ ប្រមាណជិត ២ពាន់ករណី ត្រូវបានបង្កើតឡើង ដោយចេតនាអាក្រក់របស់ជនទុច្ចរិត៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ