ព័ត៌មានជាតិ
ប្រមុខការពារជាតិបង្ហើបថា កម្ពុជាគ្រោងនឹងបញ្ជាទិញសព្វាវុធធុនធ្ងន់ និងទំនើបៗនាពេលខាងមុខ
សម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា បានបង្ហើបឲ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលកម្ពុជាគ្រោងនឹងបញ្ជាទិញសញ្វវុធធុនធ្ងន់ និងទំនើបៗនាពេលខាងមុខនេះ ដើម្បីពង្រឹងវិស័យការពារជាតិរបស់កម្ពុជា។ សម្តេច ទៀ បាញ់ បានបង្ហើបឲ្យដឹងបែបនេះនៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ ខេត្តព្រះសីហនុ នៅព្រឹកមិញនេះ។

ចំពោះមុខឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា និងកងទ័ពជើងទឹកកម្ពុជានៅសមុទ្ររាម សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានអះអាងថា នៅពេលអនាគត កម្ពុជានឹងបន្តទទួលជំនួយឥតសំណងពីប្រទេសជាមិត្ត និងទិញសម្ភារៈសឹកធុនធ្ងន់ និងទំនើបពីប្រទេសនានា សម្រាប់ពង្រឹងសមត្ថភាពយោធារបស់ខ្លួន ស្របតាមមាត្រា៥៣ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែ សម្តេច ទៀ បាញ់ មិនបានបញ្ជាក់ឲ្យដឹងនោះទេថា កម្ពុជា នឹងបញ្ជាទិញសព្វាវុធធុនធ្ងន់ និងទំនើបៗទាំងនោះពីប្រទេសណាមួយ។
ជាមួយគ្នានេះ សម្តេចប្រមុខការពារជាតិកម្ពុជា ក៏បានប្រកាសឲ្យដឹងពីការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទកម្ពុជា ពោល គឺមិនមែនមានត្រឹមតែការធ្វើទំនើបកម្មលើកកម្រិតនៅមូលដ្ឋានរាមប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជានឹងបន្តធ្វើឱ្យកងយោធពលខេមរភូមិន្ទកាន់តែមានសមត្ថភាពខ្ពស់ អាចធានាដល់ការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ដើម្បីអាចបំពេញបាននូវករណីកិច្ចដទៃទៀត ប្រកបដោយជោគជ័យដូចជា ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការជួយសង្គ្រោះគ្រោះមហន្តរាយ និងប្រតិបត្តិការរក្សាសន្តិភាព។

អ្វីជាការកត់សម្គាល់ សម្តេច ទៀ បាញ់ បានគូសបញ្ជាក់ថា ការធ្វើទំនើបវិស័យការពារជាតិកម្ពុជានេះ គឺរដ្ឋាភិបាលកម្ពុជាបើកចំហរចំពោះការជួយជាជំនួយផ្សេងៗពីប្រទេសនានាដែលជាមិត្តរបស់កម្ពុជា។ សម្រាប់កម្ពុជា សម្តេច ទៀ បាញ់ ថា មិនមានការរើសអើង ឬប្រកាន់និន្នាការអ្វីឡើយ សំខាន់ គឺគោរពគ្នា និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក៕
ដោយ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?