ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតចិន ៖ អ្នកវាយប្រហារទៅលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានទ័ពរាម គឺមានបំណងផ្ដេសផ្ដាស
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្ររាម នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នេះ លោក វ៉ាង វិនធាន បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ពុំបម្រើឲ្យប្រទេសទី៣នោះទេ ហើយប្រទេសណា ដែលវាយប្រហារទៅលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានទ័ពរាមនេះ ជាប្រទេសមានបំណងមិនល្អ មានបំណងផ្ដេសផ្ដាស ពីព្រោះនៅលើពិភពលោកនេះ ចិនមិនមែនជាប្រទេស ដែលមានកងទ័ពនៅក្រៅប្រទេសច្រើននោះទេ។
លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជាបានថ្លែងថា គម្រោងអភិវឌ្ឍន៍មូលដ្ឋានទ័ពជើងទឹករាម គឺជាគម្រោងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ គឺប្រទេសចិន និងប្រទេសកម្ពុជា ហើយគម្រោងនេះ ក៏គោរពច្បាប់កម្ពុជា គោរពច្បាប់អន្តរជាតិផងដែរ។ និយាយដោយត្រង់ទៅ គម្រោងនេះមានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ប៉ុន្តែមានប្រទេសមួយចំនួនបានវាយប្រហារ ហើយនិយាយផ្ដេសផ្ដាសពីគម្រោងនេះ ដោយគ្មានហេតុផលអ្វីទាល់តែសោះ។
លោកថា “កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ពុំបម្រើឲ្យប្រទេសទី៣ នោះទេ ហើយប្រទេសមួយចំនួនបានវាយប្រហារទៅលើគំរោងនេះ មានបំណងផ្ដេសផ្ដាស។ និយាយដោយត្រង់ នៅលើពិភពលោក ប្រទេសដែលមានកងទ័ពនៅក្រៅប្រទេសច្រើន មិនមែនជាប្រទេសចិនទេ ហើយអ្នកលើកតម្កើងឥទ្ធិពលខ្លួនឯង កិត្យានុភាព និងកម្លាំងរបស់ខ្លួនឯង ក៏មិនមែនប្រទេសចិននោះដែរ”។
ឯកអគ្គរដ្ឋទូតអះអាងថា ថ្ងៃក្រោយទោះជួបនូវសម្ពាធ និងបញ្ហាប្រឈមយ៉ាងណាក៏ដោយ ប្រទេសទាំងពីរ នឹងជំនះនូវឧបសគ្គជាមួយគ្នា ដោយសារគម្រោងទាំងនេះ សម្រាប់ផលប្រយោជន៍ នៃប្រទេសទាំងពីរ។
លោកថា ប្រទេសចិនមិនចង់ក្លាយទៅជាប្រទេសខ្លាំងនៅលើប្រទេសណានោះទេ ប្រទេសចិនមានវប្បធម៌ប្រពៃណីចង់គ្រប់គ្រងប្រទេសរបស់ខ្លួនឲ្យបានល្អ និងដឹកនាំប្រជាជនប្រទេសខ្លួនឯងឱ្យបានល្អប៉ុណ្ណឹងបានហើយ។ ចិនមានបំណងប្រាថ្នាចង់ឲ្យពិភពលោករួមគ្នា និងបានសុភមង្គលនៅលើពិភពលោក៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក