Connect with us

ព័ត៌មានជាតិ

កសិករ៤៦ក្រុមនៅខេត្តស្ទឹងត្រែងកំពុងផលិតបន្លែសរីរាង្គអនុវត្តតាមគម្រោងសាកវប្បកម្មកម្ពុជា

បានផុស

នៅ

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តស្ទឹងត្រែង សហការជាមួយគម្រោងសាកវប្បកម្មកម្ពុជាបានជំរុញឱ្យកសិករ  បង្កើនការដាំបន្លែសរីរាង្គ គ្មានកាកសំណល់កសិកម្ម ព្រោះវាជាតម្រូវការទីផ្សារបញ្ជាទិញ ហើយបានជួយកសិករ ឲ្យរកចំណូលបានច្រើន ក្នុងពេលដែលអតិថិជននិយមបរិភោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា ដោយសារមានការគាំទ្រពីគម្រោងសាកវប្បកម្មកម្ពុជា យើងទទួលបានជោគជ័យ ព្រោះបច្ចុប្បន្នមានកសិករចូលរួមអនុវត្តបានច្រើនគ្នា និងកំពុងដាំដុះបន្លែបានច្រើនប្រភេទសម្រាប់នាំចេញទៅលក់នៅទីផ្សារហើយបានទប់ស្កាត់ការនាំចូលបន្លែពីប្រទេសជិតខាងផងដែរ។

លោកសំណួមពរឱ្យកសិករផ្សេងៗទៀតដែលកំពុងដាំបន្លែជាលក្ខណគ្រួសារ ត្រូវមកសិក្សាពីការដាំដុះបន្លែដើម្បីធ្វើការផ្លាស់ប្តូរទំលាប់នៃការដាំដុះ មកដាំតាមបច្ចេកទេសវិញ និងបានធ្វើអាជីវកម្មលក់ដូរផង ដូចនេះចូរបងប្អូនកសិករយើងប្រឹងប្រែងហាត់រៀនពីគ្នាទៅវិញទៅមក ដើម្បីធ្វើការដាំដុះបានទិន្នផលខ្ពស់។ វិស័យកសិកម្មនៅខេត្តស្ទឹងត្រែងប៉ុន្មានឆ្នាំថ្មីៗនេះ យើងបានរុញឲ្យពួកគាត់ ឲ្យបានខ្ពស់នូវទិន្នផលទាំងការផលិតរបស់គាត់ ទាំងពូជអីផ្សេងៗដើម្បីជាមូលដ្ឋានមន្ទីរកសិកម្មយើងនេះ យើងខិតខំស្វែងរកនូវបច្ចេកទេសថ្មីៗ ដើម្បីយកមកផ្សព្វផ្សាយនិងណែនាំជូនទៅដល់បងប្អូន ដើម្បីធ្វើការដាំដុះដើម្បីទទួលបានគុណភាពនិងទិន្នផលខ្ពស់ ។    

លោក ហយ ចន្ត្រា កសិករគំរូដាំដំណាំបន្លែនៅភូមិហាងសាវ៉ាត ឃុំសាឃួយបានអះអាងថា លោកអាចចែករំលែកបទពិសោធន៍នៃការដាំដុះបន្លែទៅបងប្អូនកសិករផ្សេងៗទៀតបាន នូវអ្វីដែលធ្វើកើតនិងទទួលបានលទ្ធផលល្អប្រកបដោយជោគជ័យ។

លោកបន្តថា បច្ចុប្បន្នសង្កេតឃើញកសិករភាគច្រើនបានផ្លាស់ប្តូរទំលាប់នែការដាំដុះហើយ គ្រាន់តែកសិករយើងមួយចំនួនពួកគាត់នូវមិនទាន់អនុវត្តបច្ចេកទេសដាំដុះបានត្រឹមត្រូវនៅឡើយនោះទេ ហើយកសិករខ្លះទៀតពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំសួនបន្លែ ទៅតាមបច្ចេកទេសថ្មីនៅឡើយដែរ។

លោកស្រី ខាវ ខាំអ៊ន មេឃុំសាមឃួយ បានបញ្ជាក់ថា ភាពខ្វះខាតនេះសូមឱ្យគម្រោងសាកវប្បកម្មកម្ពុជានិងអង្គការដៃគូរ ជួយកសិករយើងបន្ថែមទៀតដើម្បីឱ្យការដាំបន្លែមានសកម្មភាពកើនឡើងនៅតាមមូលដ្ឋាននិមួយៗ និងបាននាំបន្លែចេញទៅលក់នៅទីផ្សារជំនួសការទិញមកបរិភោគ។

លោកស្រីបន្ថែមថា នេះជាកត្តាចំបងក្នុងការដោះស្រាយជីវភាពរស់នៅផងនិងបានរួមគ្នាកាត់បន្ថយការពឹងផ្អែកក្នុងការដើរស៊ីឈ្នួល លក់កម្លាំងពលកម្ម ឬពឹងផ្អែកលើផលអនុផលព្រៃឈើ និងការចុះទូកទៅធ្វើនេសាទដែលនាំឱ្យជួបហានីភ័យផ្សេងៗនៅក្នុងរដូវបិទនេសាទនេះ។

សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងមានកសិករ៤៦ក្រុម កំពុងនាំគ្នាផលិតបន្លែសរីរាង្គនេះមានដូចជា ម្រះ-សណ្តែកគួ-ននោង-ពោត-ល្ហុង-ត្រឡាច-ត្រប់-ត្រសក់-ប៉េងប៉ោះ- ម្ទេសផ្លោក-ស្ពៃគ្រប់មុខ -សាលាដ-ខាត់ណា-ត្រកួន-ស្ពៃក្រោប-  ជាដើម៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ១ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា២ ម៉ោង មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

សន្តិសុខសង្គម២៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ១០ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

Sokha Hotels

ព័ត៌មានពេញនិយម