ព័ត៌មានជាតិ
មកដឹងតម្លៃទឹកស្អាតនៅភ្នំពេញមាន ៤ ជម្រើសគិតប្រើប្រាស់ជាគូប តាមតិចតាមច្រើន
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានកំណត់បែងចែកតម្លៃលក់ទឹកស្អាតសម្រាប់អតិថិជនជា ៤ ប្រភេទ។
ទី១ គឺអតិថិជនជីវភាព (អ្នកប្រើប្រាស់តាមផ្ទះ)
-ប្រើក្រោម ៧ ម៉ែត្រគូប តម្លៃ ៤០០ រៀល ក្នុងមួយម៉ែត្រគូប
-ប្រើពី ៨ ម៉ែត្រគូប ដល់ ១៥ ម៉ែត្រគូប តម្លៃ ៧២០ រៀល
-ពី ១៦ ម៉ែត្រគូប ដល់ ២៥ ម៉ែត្រគូបតម្លៃ ៩៦០ រៀល
-ពី ២៦ ម៉ែត្រគូប ដល់ ៥០ ម៉ែត្រគូបតម្លៃ ១ ២៥០០ រៀល
-ពី ៥១ ម៉ែត្រគូប ដល់ ១០០ ម៉ែត្រគូបតម្លៃ ១ ៩០០ រៀល
-ចាប់ពី ១០១ ម៉ែត្រគូប ២ ២០០ រៀល

ទី២ អតិថិជនអាជីវកម្ម
-ប្រើមិនលើសពី ១៥ ម៉ែត្រគូប តម្លៃ ៩៥០ រៀល
-ពី ១៦ ម៉ែត្រគូប ដល់ ៤៥ ម៉ែត្រគូប តម្លៃ ១ ១០០ រៀល
-ពី ៤៦ ម៉ែត្រគូប ដល់ ១០០ ម៉ែត្រគូប តម្លៃ ១ ៤០០ រៀល
-ពី ១០១ ម៉ែត្រគូប ដល់ ២០០ ម៉ែត្រគូប តម្លៃ ១៧០០ រៀល
-ពីរ ២០១ ដល់ ៥០០ ម៉ែត្រគូប តម្លៃ ២ ១០០ រៀល
-ចាប់ពី ៥០១ ម៉ែត្រគូប តម្លៃ ២ ៤០០ រៀល

ទី៣ អតិថិជនជាក្រសួង-ស្ថាប័នអង្គភាពនានា និងស្ថានទូត លក់ក្នុងតម្លៃ ២ ៥០០ រៀល ក្នុង១ ម៉ែត្រគូប ដោយមិនកំណត់បរិមាណទឹកប្រើប្រាស់។
ទី៤ តំណាងចែកចាយបន្ទប់ជួល តម្លៃ ៧០០ រៀល ក្នុង១ ម៉ែត្រគូប ដោយមិនកំណត់បរិមាណទឹកប្រើប្រាស់ផងដែរ។
ប្រធាននាយកដ្ឋានអាជីវកម្ម នៃរដ្ឋាករទឹកស្វ័តក្រុងភ្នំពេញ លោក សោម សុវណ្ណ បានឱ្យដឹងថា អតិថិជនអាចបង់ប្រាក់តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា វីង ធនាគារកាណាឌីយ៉ា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត ដែលបានសហការជាមួយរដ្ឋាករទឹក៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?