ព័ត៌មានជាតិ
សៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ” ឈ្នះជ័យលាភីធំចំនួន ២ បន្ថែមទៀត
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែមិថុនានេះថា បន្ទាប់ពីទទួលបានពានរង្វាន់ជា “សៀវភៅម្ហូបអាស៊ីដ៏ល្អដាច់គេ” (Best Asian Cookbook) ក្នុងកម្មវិធី Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីស កន្លងទៅនេះ សៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ” (The Taste of Angkor) ដែលរៀបរៀងឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានដាក់ប្រកួតសារជាថ្មីម្តងទៀត ក្នុងសន្និសីទម្ហូបអាហារអន្តរជាតិ (Umeå) នាថ្ងៃទី២-៥ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុង Umeå ប្រទេសស៊ុយអែត។

បើតាមក្រសួងការបរទេស សៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ” បានឈ្នះជ័យលាភីធំៗចំនួន២ បន្ថែមទៀត រួមមាន៖ “សៀវភៅម្ហូបអាស៊ីដ៏ល្អដាច់គេ” (Best Asian Cuisine Book) និងសៀវភៅម្ហូបឆ្នើម ដែលរៀបរៀងដោយថ្នាក់ដឹកនាំនៃរដ្ឋ (Heads of State/Food)។
គួរបញ្ជាក់ផងដែរថា សៀវភៅម្ហូបនេះបានទទួលជ័យលាភី ២ឆ្នាំជាប់គ្នាពី Gourmand World Cookbook Awards។ ទន្ទឹមនឹងនេះ សៀវភៅ “តម្រាភោជនាហារ” (The Culinary Art of Cambodia) ពីប្រទេសកម្ពុជា ក៏បានទទួលជ័យលាភីពិសេស ពីគណៈវិនិច្ឆ័យ (Special Award of the Jury) នៃ Gourmand World Cookbook Awards 2022 ផងដែរ។
ស្ថាបនិកកម្មវិធី Gourmand Cookbook Awards លោក Edouard Cointreau បានលើកឡើងថា សៀវភៅ “កេរដំណែលស្នាដៃម្ហូបខ្មែរ” គឺជាឧទាហរណ៍មួយ នៃសៀវភៅម្ហូបដែលលេចធ្លោបំផុត ដោយបានឆ្លុះបញ្ចាំងពីកេរដំណែល និងភាពរុងរឿង នៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម ប្រពៃណី និងសិល្បៈម្ហូបខ្មែរ ដែលគួរតែបានចែករំលែកជាមួយបណ្តាប្រទេសនានាក្នុងពិភពលោក តាមរយៈការផ្សព្វផ្សាយពីអរិយធម៌ដ៏យូរលង់របស់កម្ពុជា មានអាយុកាលជាង ១ សហស្សវត្ស។
បើតាមក្រសួងការបរទេស សមិទ្ធិផលដ៏វិសេសវិសាលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយលើកតម្កើងកិត្យានុភាពជាតិកម្ពុជានៅលើឆាកអន្តរជាតិ ខណៈដែលការទូតម្ហូបអាហារ គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១-២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
មោទនភាពជាតិ នាពេលនេះ នឹងក្លាយជាជំហានថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការពង្រឹងវិស័យការទូតម្ហូបអាហារ តាមរយៈការលើកតម្កើងកិត្តិនាមជាតិ និងការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់កម្ពុជា សំដៅរួមចំណែកសម្រេចបាននូវចក្ខុវិស័យជាតិ ឆ្នាំ២០៣០ និងឆ្នាំ ២០៥០៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ