ព័ត៌មានជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផ្ដើមការងារបញ្ចប់ការលក់ទឹកបន្តដើម្បីធានាតម្លៃទឹក
លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២២នេះ បានឱ្យដឹងថា លោក កំពុងចាប់ផ្ដើមចុះសិក្សា និងដោះស្រាយលែងឱ្យមានអ្នកលក់ទឹកបន្តនៅឆ្នាំ ២០២៣ ដើម្បីធានាតម្លៃទឹកសម្រាប់ប្រជាពលរដ្ឋ កម្មករ និស្សិតនៅក្នុងរាជធានីភ្នំពេញ។

ចំណាត់ការនេះ កើតមានឡើងបន្ទាប់ពីបញ្ហាអ្នកលក់ទឹកបន្តនៅតែលក់ក្នុងតម្លៃខ្ពស់ទៅឱ្យប្រជាពលរដ្ឋ ជាពិសេសកម្មករ និស្សិត។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្លាប់ធ្វើកិច្ចសន្យាជាមួយអ្នកលក់ទឹកបន្តជាង ៤ ពាន់នាក់ ( ៤.៦៨៩) ដោយលក់ទឹកឱ្យពួកគាត់ក្នុងតម្លៃ ៧០០ រៀល ហើយតម្រូវឱ្យពួកគាត់លក់ទៅទៅឱ្យប្រជាពលរដ្ឋ ជាពិសេស កម្មករ សិស្ស និស្សិត ត្រឹម៨០០ រៀល ប៉ុន្តែអ្នកលក់នៅតែលក់ក្នុងតម្លៃខ្ពស់ដដែល។

លោក ឡុង ណារ៉ូ បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងចាប់ផ្ដើមធ្វើលើកកិច្ចការនេះ ចាប់ពីខែនេះទៅដោយប្រើពេលតែ១ឆ្នាំទៀតទេ អ្នកលក់ទឹកបន្តលែងមានហើយ។

លោក ឡុង ណារ៉ូថ្លែងថា “វិធានការរបស់ខ្ញុំគឺចាប់ផ្ដើមរៀបចំនូវតំបន់លក់ទឹកទាំងអស់នោះ ទី១ ចូលទៅសិក្សាជាមួយគាត់ឱ្យដឹងភាពជាក់ស្ដែងនៃការវិនិយោគរបស់គាត់ និងទង្វើរបស់គាត់។ ហើយកន្លែងណាដែលអាចរៀបបានឱ្យទៅជាការផ្គត់ផ្គង់ទឹកមានលក្ខណធម្មតា ត្រូវជជែកជាមួយគាត់លក់ទឹក ៨០០ រៀលដដែល។ កន្លែងណាសម្ពាធទាប រដ្ឋាករទឹកត្រូវជជែគជាមួយពួកគាត់ ធ្វើម៉េចជួយសម្រួលឱ្យគាត់លក់សមស្របមិនឱ្យលក់ ២ ៥០០ រៀល ឬ ៣០០០ ទៀតទេ”។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរូបនេះបញ្ជាក់ថា ការចាប់ផ្ដើមនៅតំបន់ផ្លូវវេងស្រេងមុនគេ ដោយបញ្ឈប់ឱ្យពួកគាត់ដាក់បំពង់តពីនាឡិកាចូលទៅក្នុងដោយខ្លួនគាត់ មិនត្រឹមត្រូវតាមបច្ចេកទេស ធ្វើឱ្យទឹកបាត់បង់ចន្លោះនាឡិកា របស់យើង និងនាឡិការរបស់គាត់ជាច្រើម៉ែត្រគូប៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?