ព័ត៌មានជាតិ
វិបត្តិសង្រ្គាមនៅអ៊ុយក្រែន មិនទាន់មានសញ្ញាណាមួយ ប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជាទេ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានឲ្យដឹងថា មកដល់ពេលនេះ វិបត្តិសង្គ្រាមនៅអ៊ុយក្រែន មិនទាន់ធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជានៅឡើយទេ តែបើសិនជាវិបត្តិនេះបន្តអូសបន្លាយទៀតនោះ អាចនឹងរងផលប៉ះពាល់ខ្លះ។
ចាប់តាំងពីមានវិបត្តិសង្រ្គាមនៅប្រទេសអ៊ុយក្រែន ក្រោមការវាយលុករបស់ប្រទេសរុស្ស៊ីមក បានធ្វើឲ្យប្រទេសនានានៅលើពិភពលោក មានការព្រួយបារម្ភចំពោះវិបត្តិសន្តិសុខស្បៀងអាហារ និងថាមពល ហើយក៏ព្រួយបារម្ភផងដែរចំពោះវិបត្តិសេដ្ឋកិច្ចសកល ដែលអាចនឹងកើតមាននាពេលខាងមុខ។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៩ ខែមិថុនានេះថា ចំពោះវិបត្តិសង្រ្គាមនៅអ៊ុយក្រែន មិនទាន់មានសញ្ញាណាមួយ ដែលប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា នៅឡើយ។ ប៉ុន្តែប្រសិនជាវិបត្តិនេះអូសបន្លាយយូរនោះ អាចនឹងមានផលប៉ះពាល់ខ្លះ។
លោកបញ្ជាក់ថា អាចនឹងមានផលប៉ះពាល់ ដោយសារតែសេដ្ឋកិច្ចពិភពលោកទាំងមូល ប្រឈមនឹងការកើនឡើងនៃតម្លៃម្ហូបអាហារ និងអតិផរណា ដែលជាហេតុនាំឲ្យកម្លាំងទិញពីកម្ពុជា នឹងមានការថយចុះ។
ចំណែកលោក ឡុង សុផាត ប្រធានសហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជា បានលើកឡើងដែរថា វិបត្តិសង្រ្គាមនៅអ៊ុយក្រែន បានជះឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលមួយចំនួន ទៅលើប្រទេសនានានៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ តួយ៉ាង បញ្ហាការផ្គត់ផ្គង់វត្ថុធាតុដើម, បញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ដែលនាំឲ្យប៉ះពាល់ទាំងនិយោជក និងនយោជិត។

មេសហជីពរូបនេះ បានបន្តថា ក្នុងករណីដែលវិបត្តិសង្រ្គាមនេះ នៅបន្តអូសបន្លាយនឹងអាចធ្វើឲ្យប៉ះពាល់ផ្នែកណាមួយ នៃវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជា។ លោក ឡុង សុផាត បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើសង្រ្គាមហ្នឹង នៅតែបន្តអូសបន្លាយពេលយូរ ឬក៏រ៉ាំរ៉ៃនោះ យើងមិនទាន់អាចសន្និដ្ឋានបានថាតើ នឹងអាចមានរោងចក្រមួយចំនួនឈានដល់ការព្យួរការងារ ដោយបញ្ហាផ្សេងៗឬមួយក៏យ៉ាងណានោះទេ ប៉ុន្តែខ្ញុំជឿជាក់ថា បើផលប៉ះពាល់មួយផ្នែកណានោះ សម្រាប់វិស័យគឺប្រាកដជាប៉ះពាល់ហើយ តែយើងនឹងរង់ចាំមើលតទៅទៀតថាតើ ទំហំនៃការប៉ះពាល់ហ្នឹងវាមានទៅដល់កម្រិតណា ឬក៏វាឈានរហូតដល់អាចនឹងព្យួរកិច្ចសន្យាការងារកម្មករ ឬមួយក៏អាចមានរោងចក្រមួយចំនួន អាចឈានដល់ការបិទទ្វារ ឬក៏អត់ ចឹងយើងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ មែនទែនចំពោះបញ្ហានេះ»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ