ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង លើកទឹកចិត្តមន្រ្តីមូលដ្ឋានចេះសាមគ្គី និងដោះស្រាយរាល់បញ្ហារបស់ពលរដ្ឋ
(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានជម្រុញឲ្យមន្ត្រីទាំងអស់ក្នុងរដ្ឋបាលស្រុករមាសហែក ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបប ធ្វើការងារទំនាក់ទំនងការងារឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលស្រុក ឲ្យកាន់តែមានភាពល្អប្រសើរ។

លោកអភិបាលរងខេត្តបានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុករមាសហែក។
លោកបានមានប្រសាសន៍បន្តទៀតថា មន្ត្រីគ្រប់រូបត្រូវចូលរួមសហការជួយការងាររដ្ឋបាលស្រុក គណៈអភិបាលស្រុក ឲ្យបានល្អ ពិសេសមានការគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពហើយ ត្រូវចូលរួមបង្កើនការសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនូវការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

លោកថា ការទប់ស្កាត់ ការរំលោភបំពានយកដីចំណីផ្លូវសាធារណៈពីសំណាក់ប្រជាពលរដ្ឋ មកធ្វើជាកម្មសិទ្ធ ឯកជន ឬតាំងលក់ដូរនូវទំនិញ ឬផលិតផលផ្សេងៗទៀត ដែលជាហេតុនាំឲ្យបាត់បង់ សោភ័ណភាពស្រុក ជាពិសេសត្រូវមានវិធានការឲ្យបានតឹងរឹង ចំពោះជនខិលខូចមួយចំនួន ដែលមានបំណងទន្ទ្រានកាន់កាប់យកដី បឹង ព្រែក ប្រឡាយ អូរ និងដីព្រៃ ដែលជា សម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
លោកអភិបាលរងស្រុក សង្កត់ធ្ងន់ថា បញ្ហាចំបងអភិបាលស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវខិតខំបន្តអនុវត្តបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ឲ្យបានម៉ឺងម៉ាត់នូវវិធានការរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ ដើម្បីក្តាប់ឲ្យបាននូវតម្រូវ ការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយ ឲ្យបានសមស្របទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមអភិក្រមទាំង៣ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាពហើយរដ្ឋបាលស្រុកត្រូវបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានាជាមួយស្រុកជាប់ព្រំដែន នៃប្រទេសជិតខាង ឲ្យបានល្អប្រសើរដោយ ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ គឺក្រុមប្រឹក្សាឃុំ សង្កាត់ មានអាណត្តិ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលកាន់មុខតំណែង៕
សូមមបញ្ជាក់ថា លោក ហម ហឿន និងលោក ឃុន ប៉ូលីណា ឋានន្តរសក្កិនាយក្រមការ ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរងស្រុករមាសហែក តាមប្រកាសលេខ១៦៨០ប្រក របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ ចំណែកលោក គល់ ជោតិ ឋានន្តរសក្កិក្រមការដើមខ្សែ ថ្នាក់លេខ១ ត្រូវបានតែងតាំងឲ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលាស្រុករមាសហែក តាមប្រកាសលេខ១៦៧៧ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២៕ ដោយ: ភក្ដី




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ