Connect with us

ព័ត៌មានជាតិ

អាជ្ញា​ធរ​រាជធានី អញ្ជើញ​ប្តី​ប្រពន្ធ​ ដែល​ត្រឡប់​មក​ពី​ថៃ ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយពី​គេចវេះ​​

បានផុស

នៅ

អនុវត្ត​តាម​ការណែនាំ​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​អញ្ជើញ​បុរស​និង​ស្ត្រី​ម្នាក់ ដែល​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ចាក់អង្រែ ដើម្បី​រក​មេរោគ​កូ​វីដ​-១៩ ជៀសវាង​ការ​ចម្លង​មក​ក្នុង​សហគមន៍ ក្រោយពី​២​នាក់​ប្តី​ប្រពន្ធ​១​គូរ​នេះ បាន​ត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រក​សំពៅ​លូន​ខេត្តបាត់ដំបង ដោយ​មិន​បានធ្វើ​តេ​ស្ត​រក​វីរុស​កូ​វីដ​-១៩ និង​មិន​អនុវត្ត​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមការងារ​បាន​ចុះ​អនុវត្ត​ការងារ​នេះ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០២០ នៅ​ភូមិ​ថ្មគោល​២ ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ។ លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោយពេល​ទទួល​បាន​ព័ត៌មាន​ថា មាន​បុរស​ខាង​លើ​នេះ បាន​ត្រឡប់​មកពី​ប្រទេស​ថៃ មកដល់​ផ្ទះ​នៅ​ក្នុង​មូលដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មិនបាន​អនុវត្ត​តាម​ការ​ណែនាំរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការ​ធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​-១៩ និង​អនុវត្ត​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ត្រឹមត្រូវ​នោះ ព្រមទាំង​ទទួល​បាន ការណែនាំ​ផ្ទា​ល់ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ដើម្បី​ចុះមក​អញ្ជើញ លោក​ គង់​ រ៉ៃ​យ៉ា និង​ភរិយា​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ចាក់អង្រែ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក​មេរោគ​កូ​វីត​-១៩ ជៀសវាង​ការ​ចម្លង​មក​ក្នុង​សហគមន៍​។

​លោក​អភិបាលរង​បាន​បន្ត​ទៀតថា មិនមែន​តែ​ពេលនេះ​ទេ ជាទូទៅ​ឲ្យ​តែ​ទទួល​បាន​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ ដែល​ត្រឡប់​មកពី ក្រៅ​ប្រទេស ដោយ​មិន​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​នោះ អាជ្ញាធរ និង មន្ត្រី​ជំនាញ​របស់​យើង​តែងតែ​មក​អញ្ជើញ​គាត់​ឲ្យ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ជាច្រើនលើក តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស ក្រសួងសុខាភិបាល និង អភិបាល​រាជធានី​ភ្នំពេញ​។ ជាមួយគ្នា​នោះ​ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទាំងមូល ក៏ដូចជា​នៅ​រាជធានី​ភ្នំពេញ មេត្តា​ផ្តល់ព័ត៌មាន​ទៅ​អាជ្ញាធរ សង្កាត់ ភូមិ បើ​ឃើញ​អ្នក​ទើប​ត្រឡប់​មកពី​បរទេស​ ហើយ​មិនបាន​អនុវត្ត​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ មក​ស្នាក់នៅ​ក្នុងភូមិ​របស់​យើង ឬ ហៅ​ទៅកាន់​លេខ​១១៥។ ធ្វើ​យ៉ាង​នេះ យើង​អាច​ចូលរួម​ទាំង​អស់គ្នា ​ក្នុងការ​ទប់ស្កាត់​ការ​ចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ​ មក​ក្នុង​សហគមន៍​របស់​យើង​តទៅទៀត​។

​សូមបញ្ជាក់ថា លោក គង់ រ៉ៃ​យ៉ា អាយុ ២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទើបតែ​ត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រក​សំពៅ​លូន​ខេត្តបាត់ដំបង ហើយ​បានមក​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១៩ ខែធ្នូ ដោយ​មិនបាន​ធ្វើតេស្តរ​ក​វីរុស​កូ​វីដ​-១៩ និង​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ ទើប​ក្រុមការងារ អញ្ជើញ​ពួកគាត់​ទៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ដើម្បី​ធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩ និង​អនុវត្ត​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ក្រុមការងារ​សុខាភិបាល និង​អាជ្ញាធរ​ខណ្ឌ សង្កាត់ ក៏បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​ខ្នង​ផ្ទះ ដល់ផ្ទះ​ដែល​នៅ​ជំវិញ ផ្ទះ​លោក​រ៉ៃ​យ៉ា​នេះ​ ផង​ដែរ។

​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់ នៅ​ភូមិ​ថ្មគោល​២ ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ បាន​សម្ដែង​នូវ​ក្តី​ត្រេកអរ​ឥតឧបមា ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​អភិបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ សង្កាត់ ដែល​បានការ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​និង​សុវត្ថិភាព​របស់​ពួកគាត់ លើ​ការការពារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ស្រប​ពេលដែល​ជំងឺ​នេះ​ កំពុងតែ​រាតត្បាត​លើ​ពិភពលោក ក៏ដូចជា​កម្ពុជា​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​ក្រសួងសុខាភិបាល​អនុ​ញ្ញាត​ឲ្យ​មានការ​ជួបជុំ​លក្ខណៈ​ទ្រង់ទ្រាយ​តូច​មិន​លើសពី​២០​នា​ក់​ក្នុងឱកាស​ចូលឆ្នាំ​សកល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម