ព័ត៌មានជាតិ
អត្រាមកទទួលវ៉ាក់សាំងជំងឺកូវីដ១៩ដូសទី៥របស់មន្ត្រីជួរមុខខេត្តកោះកុង នៅតែផុលផុស
កោះកុង ៖ ចំនួនអត្រាមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនៅខេត្តកោះកុង នៅតែមានសកម្មភាពចូលរួមផុលផុសដដែល ក្រោមហេតុផលវ៉ាក់សាំងជាអាវក្រោះដ៏រឹងមាំ ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ទោះបីស្ថានភាពជំងឺនេះធូរស្រាលច្រើនលើសលប់ក៏ដោយ។

ដូចតាមការគ្រោងទុក នៅថ្ងៃទី៩ ខែមិថុនា នេះជាថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ដល់ក្រុមមន្ត្រីជួរមុខ និងសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកោះកុង ដែលធ្វើឡើងនៅតាមមណ្ឌលចំនួន៤កន្លែងផ្សេងគ្នា។
លោកវេជ្ជបណ្ឌិត ហម រដ្ឋា ជាប្រធានផ្នែកជំងឺឆ្លងនៅមន្ទីរពេទ្យប្រតិបត្តិការក្រុងខេមរភូមិន្ទ និងលោក ហៀង បុណ្ណា ជាអនុមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកោះកុង ឱ្យដឹងស្រដៀងគ្នានារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ថា ពួកគាត់គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់មកលើរូបខ្លួនដែលជាមន្ត្រីជួរមុខហើយងាយនឹងឆ្លងជំងឺកូវីដ១៩នេះ។

ក្រុមមន្ត្រីជំនាញទាំង២រូបខាងលើ បញ្ជាក់ទៀតថា មានតែថ្នាំវ៉ាក់សាំងទេដែលធ្វើឱ្យសេរីរាង្គកាយមានភាពរឹងមាំសាំនឹងជំងឺកូវីដ១៩បានរហូតមកដល់សព្វថ្ងៃនេះ បើគ្មានវ៉ាក់សាំងតាមរយៈការយកចិត្តទុក និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ម្ល៉េះប្រទេសកម្ពុជាមិនទៅជាយ៉ាងណា ព្រោះតែបញ្ហារីករាលជំងឺកូវីដ។

ទាំងលោក រដ្ឋា និងលោក បុណ្ណា សម្តែងនូវក្តីអរគុណយ៉ាងជ្រោលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ដែលបន្តផ្តល់អាទិភាពដល់រូបពួកគាត់ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទូទៅ បានទទួលចាក់វ៉ាក់សាំងដូសទី៥នេះ។ ទន្ទឹមនេះ មន្ត្រីជួរមុខ អំពាវនាវដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ យុវជន សូមមកបន្តចូលរួមមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសទាំងអស់គ្នាតាមគោលការណ៍ស្ម័គ្រចិត្ត ជៀសវាងព្រឹត្តការណ៍ ២០ កុម្ភៈ ត្រឡប់មកវិញ។

យោងតាមរបាយការណ៍លទ្ធផលចាក់វ៉ាក់សាំងរបស់រដ្ឋបាលខេត្តកោះកុង គិតចាប់តាំពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ មានយុវជន និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងដូសទី៤សរុបប្រមាណ១ម៉ឺន១ពាន់៣៣៦នាក់ ក្នុងនោះស្ត្រី៥.១៤១នាក់។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៥ នៅខេត្តកោះកុង ធ្វើឡើងនៅមណ្ឌលចំនួន៤ ពោលគឺនៅក្រុងខេមរភូមិន្ទ នៅមណ្ឌលសុខភាពស្មាច់មានជ័យ និងមណ្ឌលសុខភាពស្ទឹងវែង។ ដោយឡែកនៅស្រុកស្រែអំបិល មាននៅមណ្ឌលសុខភាពបឹងព្រាវ និងមណ្ឌលសុខភាពស្រែអំបិល៕
អត្តបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍៣ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩