Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀង ប្រាប់អភិបាល​រងក្រុងថ្មី​ឱ្យយកចិត្តទុកដាក់បម្រើពលរដ្ឋ

បានផុស

នៅ

លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង បានណែនាំដល់លោកស្រី ជួន សុវណ្ណារី ដែលទើបតែង​តាំងជាអភិបាលរងក្រុងថ្មី ត្រូវយកចិត្តទុកដាក់បម្រើពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។ លោកថ្លែងបែបនេះ នៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២២ នៅក្នុងពិធីប្រកាសតែងតាំងអភិបាលរងក្រុងបាវិត ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះ លោក សេង សីលា ក៏បានណែនាំដល់មន្ត្រីគ្រប់រូបត្រូវចូលរួមសហការជួយការងាររដ្ឋបាលក្រុង គណៈអភិបាលក្រុង ឱ្យបានល្អ ពិសេសមានការគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើក​កម្ពស់ការ ផ្តល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឲ្យបាន ល្អប្រសើរ និងមានប្រសិទ្ធភាព ហើយត្រូវចូលរួមបង្កើនការសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ការ ទប់ស្កាត់ និងបង្ក្រាប​បទល្មើសនានាដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនូវ ការអនុវត្តគោល​នយោបាយភូមិ ឃុំមានសុវត្ថិភាព។

លោកបានមានប្រសាសន៍បន្តទៀតថា មន្ត្រីទាំងអស់ក្នុងរដ្ឋបាលក្រុងបាវិត ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបប ធ្វើការងារទំនាក់ទំនងការងារឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងធានា​និរន្តភាពការងាររដ្ឋបាលក្រុង ឲ្យកាន់តែមានភាពល្អប្រសើរ។

ចំណែកក្រុមប្រឹក្សាក្រុង  គណៈអភិបាលក្រុង ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រង វត្តមាន និងការបំពេញ​ការងាររបស់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាលាក្រុង ព្រមទាំងត្រូវរៀបចំ និងដាក់ឲ្យអនុវត្តនូវ​លក្ខខណ្ឌការងារជូនមន្ត្រីរាជការរបស់ខ្លួន ស្របតាម ការណែនាំរបស់ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណាឲ្យ​មន្ត្រីគ្រប់រូបមានការងារធ្វើគ្រប់ៗគ្នា។

ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការទប់ ស្កាត់ការរំលោភបំពានយកដីចំណីផ្លូវសាធារណៈពីសំណាក់ប្រជាពលរដ្ឋ មកធ្វើជាកម្មសិទ្ធិឯកជន ឬតាំងលក់ដូរនូវទំនិញ ឬផលិតផលផ្សេងៗទៀត ដែលជាហេតុនាំឲ្យបាត់បង់ សោភ័ណ្ឌ​ភាពក្រុង ជាពិសេសត្រូវមានវិធានការឲ្យបានតឹងរឹង ចំពោះជនខិលខូចមួយ ចំនួន ដែលមានបំណង​ទន្ទ្រានកាន់​កាប់យកដី បឹង ព្រែក ប្រឡាយ អូរ និងដីព្រៃ ដែលជា សម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

សូមបញ្ជាក់ថា លោកស្រី ជួន សុវណ្ណារី ឋានន្តរសក្កិនាយក្រមការថ្នាក់លេខ៦ តាមប្រកាសលេខ៦៦៧៧ប្រក របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានតែងតាំងឲ្យកាន់មុខតំណែងជាអភិបាលរងក្រុងបាវិត ខេត្តស្វាយរៀង៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម