ព័ត៌មានជាតិ
ដំណើរការជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់ នៅមិនទាន់ចាប់ផ្ដើមនៅឡើយទេ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៦០០នាក់បន្ថែមទៀត ដើម្បីបំពេញឲ្យកងវរសេនាតូចបង្កើតថ្មី ចំណុះបញ្ជាការដ្ឋានកាំភ្លើងធំ។ ប៉ុន្តែដំណើរការនេះ នៅមិនទាន់ចាប់ផ្តើមនៅឡើយទេ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ។

លោក អ៊ុន សុវណ្ណ អ្នកនាំពាក្យក្រសួងការពារជាតិ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសកងកម្លាំងចំនួន ៦០០នាក់ សម្រាប់បំពេញឲ្យកងវរៈសេនាតូចបង្កើតថ្មី ចំណុះឲ្យបញ្ជាការដ្ឋានកាំភ្លើងធំ។ ទោះជាយ៉ាងណាលោក អ៊ុន សុវណ្ណ បានបញ្ជាក់ថា មកដល់ពេលនេះ មិនទាន់មានផែនការជាក់លាក់នៅឡើយទេ ពីព្រោះក្រសួងទើបតែទទួលបានសេចក្តីសម្រេច ហើយត្រូវរង់ចាំការបង្កើតគណៈកម្មការរៀបចំផែនការ ដើម្បីចាប់ផ្ដើមអនុវត្តផែនការជ្រើសរើសនេះ។ ដូច្នេះនៅពេលនេះ ការជ្រើសរើសនៅមិនទាន់ចាប់ផ្ដើមនៅឡើយទេ។

យោងតាមសេចក្តីសម្រេចចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានកាល ពីល្ងាចថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ បានបញ្ជាក់ថា «អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៦០០ នាក់ ដើម្បីបំពេញក្របខ័ណ្ឌឲ្យ ៣ កងវរសេនាតូចបង្កើតថ្មី ចំណុះបញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការដ្ឋាន»៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ