ព័ត៌មានជាតិ
កូរ៉េជួយអភិវឌ្ឍន៍ខេត្ត៣ ភាគពាយ័ព្យ ឱ្យក្លាយជាសហគមន៍សន្តិភាព និងវិបុលភាព
សាធារណរដ្ឋកូរ៉េនឹងជួយអភិវឌ្ឍន៍ខេត្តចំនួន៣ នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជារួមមាន ខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដែលធ្លាប់រងគ្រោះដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យក្លាយជាសហគមន៍មួយប្រកបដោយសន្តិភាព និងវិបុលភាព។

ការជួយអភិវឌ្ឍនេះបានធ្វើឡើងក្រោមជំនួយឥតសំណងចំនួន ១០ លានដុល្លារ តាមរយៈទីភ្នាក់ងារ “កយកា” (KOICA) ដែលគម្រោងនេះមានរយៈពេល ៦០ខែ (២០២២-២០២៦) ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ដូចជាក្រុមងាយរងគ្រោះ (ជនក្រីក្រ ជនពិការ) កសិករខ្នាតតូច ព្រមទាំងក្រុមកសិករ និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ។ គម្រោងនឹងជួយកែលម្អជីវភាពរស់នៅជនបទ ការបង្កើនប្រាក់ចំណូលកសិកម្មប្រកបដោយនិរន្តរភាព និងការពង្រឹងអភិបាលកិច្ចនៃការអភិវឌ្ឍជនបទ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាជាមួយ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៩ ខែមិថុនា លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារ កយកា ប្រចាំកម្ពុជា មានប្រសាសន៍ថា គម្រោងនេះនឹងត្រូវអនុវត្តក្នុងខេត្តចំនួន៣ គឺបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដែលជាតំបន់ធ្លាប់មានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកក្រោយសង្គ្រាម។ លោកសង្ឃឹមថា គម្រោងថ្មីនេះ តំបន់ដែលធ្លាប់មានសង្រ្គាមធ្ងន់ធ្ងរនឹងក្លាយទៅជាសហគមន៍មួយប្រកបដោយសន្តិភាពនិងវិបុលភាព។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា គម្រោងនេះគឺជាការគាំទ្រដ៏សំខាន់មួយ ដោយសារតំបន់ទាំងនោះធ្លាប់មានសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ហើយមានផ្ទុកទៅដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

លោករដ្ឋមន្ត្រីបានបន្តថា បន្ទាប់ពីបញ្ចប់សង្រ្គាម រដ្ឋាភិបាលបានព្យាយាមអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហាទាំងនោះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ ជាលទ្ធផល គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងតំបន់ភាគច្រើនត្រូវបានដោះ និងបំផ្លាញចោល។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ តំបន់ទាំងនោះនៅតែត្រូវការជំនួយ ខណៈពួកគេកំពុងខ្វះខាតនូវ ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ជាពិសេសការគាំទ្រសកម្មភាពកសិកម្ម ដើម្បីប្រើប្រាស់ដីប្រកបដោយប្រសិទ្ធិភាព៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ