ព័ត៌មានជាតិ
មកដឹងប្រាក់បេសកកម្ម ពេលថ្នាក់ដឹកនាំកំពូលៗចេញទៅក្រៅប្រទេសម្តងៗ
គណៈប្រតិភូដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ឬក្រសួងស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងទទួលបានប្រាក់បេសកកម្មពេលចេញទៅបំពេញការងារនៅក្រៅប្រទេស។
ប្រាក់បេសកកម្មត្រូវបានកំណត់ជា ៦ ប្រភេទ តាមមុខតំណែងក្នុងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិដូចខាងក្រោម៖
ប្រភេទ ក១៖
– ឧបនាយករដ្ឋមន្រ្តី
– ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានស្ថាប័ន ឬអង្គភាព ដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ ដែលបំពេញបេសកកម្មក្នុងឋានៈជាប្រធានគណៈប្រតិភូ។
ប្រភេទ ក២៖
– ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានស្ថាប័ន ឬអង្គភាព ដែលបំពេញបេសកកម្មក្នុងឋានៈជាសមាជិកគណៈប្រតិភូ
– រដ្ឋលេខាធិការ និងមន្ត្រីរាជការសាធារណៈដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ។
ប្រភេទ ខ៖
-អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធានក្រុមប្រឹក្សារាជធានីខេត្តអភិបាលនៃគណៈអភិបាលរាជធានីខេត្ត និងមន្ត្រីរាជការសាធារណៈដែលមានឋានៈនិងបុព្វសិទ្ធិស្មើមុខតំណែងនេះ។
ប្រភេទ គ៖
-អគ្គលេខាធិការរង អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន សមាជិកក្រុមប្រឹក្សារាជធានីខេត្ត អភិបាលរងរាជធានីខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងមន្ត្រីរាជការសាធារណៈដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ។
ប្រភេទ ឃ៖
-អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យថ្នាក់រដ្ឋបាលកណ្តាលនិងថ្នាក់រដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាលរងក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីរាជការសាធារណៈដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ។
ប្រភេទ ង៖
-មន្ត្រីរាជការសាធារណៈ មន្ត្រីជាប់កិច្ចសន្យា ទាំងនៅរដ្ឋបាលថ្នាក់ជាតិ ទាំងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុនៃរដ្ឋបាលឃុំសង្កាត់។
ដោយឡែក ប្រាក់បេសកកម្មទៅក្រៅប្រទេសត្រូវបានកំណត់ទៅតាមក្រុមប្រទេស៖
ក្រុមទី១៖ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ (លើកលែងតែប្រទេសព្រុយណេ និងប្រទេសសិង្ហបុរី) និងអាស៊ីខាងត្បូង។
ក្រុមទី២៖ បណ្តាប្រទេសនៅតំបន់អាស៊ីខាងកើតអាស៊ីកណ្តាល អាស៊ីខាងលិច អឺរ៉ុបខាងកើត អឺរ៉ុបខាងត្បូង អាមេរិកកណ្តាល និងការ៉ាបៀន អាមេរិកខាងត្បូង អាហ្វ្រិក អូសេអានី ព្រមទាំងប្រទេសព្រុយណេ និងសិង្ហបុរី។
ក្រុមទី៣៖ បណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងលិច អឺរ៉ុបខាងជើង អាមេរិកខាងជើង ព្រមទាំងប្រទេសកូរ៉េខាងត្បូង ជប៉ុន រុស្ស៊ី អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គាល់ អាហ្វ្រិកខាងត្បូងអូស្ត្រាលី និងនូវែលសេឡង់។
ខាងក្រោមជាប្រាក់បេសកកម្មរបស់ប្រតិភូចេញទៅក្រៅប្រទេសកំណត់តាមមុខតំណែង និងក្រុមប្រទេសដែលត្រូវទៅ៖
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៦ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤