ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ អរគុណអង្គភាព ខ្មែរថាមស៍ចូលរួមវិភាគទានបោសសម្អាតមីន
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក Eldeen Husaini bin Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលវិភាគទានសប្បុរសធម៌របស់អង្គភាពខ្មែរថាមស៍ (Khmer Times) គាំទ្រការងារបោសសម្អាតមីននៅភូមិវាល ឃុំស្រង់ ស្រុងគងពិសី ខេត្តកំពង់ស្ពឺ។

លោក Mohan Bandam ប្រធានអង្គភាពខ្មែរថាមស៍ បានលើកឡើងថា លោកមានសេចក្តីសប្បាយរីករាយណាស់ដែលបានចូលរួមវិភាគទានជាមួយអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ដែលជាជ្រុងមួយតូចនៅកម្ពុជា ដើម្បីផ្តល់ដីមានសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់របស់ប្រជាពលរដ្ឋភូមិវាល ហើយវិភាគទាននេះ គឺជាការចូលរួមចំណែកដោយផ្ទាល់របស់គ្រួសារ និងអង្គភាពខ្មែរថាមស៍ទាំងមូល។

លោក Mohan បានបន្តទៀតថា អង្គភាពខ្មែរថាមន៍ នឹងបន្តចាប់ផ្តើមរៃអង្គាសមូលនិធិបន្ថែមទៀតពីសប្បុរសជន និងបណ្តាវិស័យឯកជននានាតាមរយៈការរៀបចំកម្មវិធីសប្បុរសធម៌រហូតដល់ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដល់ការងារបោសសម្អាតមីន។
លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Mohan Bandam និងសហការីអង្គភាពខ្មែរថាមន៍ ចំពោះទឹកចិត្តសប្បុរសក្នុងការរួមចំណែកផ្តល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសចូលរួមឲ្យកម្ពុជាសម្រេចនូវគោលដៅគ្មានមីនឆ្នាំ២០២៥។

លោកទេសរដ្ឋមន្រ្តីបានចាត់ទុកវិភាគទាននេះ គឺជាការចូលរួមចំណែកដ៏មានតម្លៃ ដើម្បីប្រែក្លាយឲ្យភូមិវាលដែលជាអតីសមរភូមិប្រយុទ្ធ និងមានផ្ទៃដីរងផលប៉ះពាល់ដោយសារមីនចំនួន ៥៣.៨៥៣ ម៉ែត្រក្រឡា ទៅជាភូមិអស់មីន ដោយប្រើប្រាស់កម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC)។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា រយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បានសម្រេចនូវសមិទ្ធផលយ៉ាងច្រើនដោយរំដោះផ្ទៃដីបានជាង ២៣៧៨ គីឡូម៉ែត្រក្រឡា និងផ្តល់ដីមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋជាអ្នកទទួលផលបានជាង ៧លាននាក់។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានជម្រុញឲ្យការចូលរួម និងយកចិត្តទុកដាក់បន្ថែមពីប្រទេសជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដទៃទៀត ជាពិសេសថ្មីៗនេះ មានការចូលរួមផងដែរពីវិស័យជន ដូចព្រឹត្តិការណ៍នាថ្ងៃនេះផងដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ